• 2019-08-27 07:40:10
  • កីឡា​ផ្សេង​ៗ

សោកស្ដាយ! ​សី​ដក់​កម្ពុជា បាន​ត្រឹម​មេដាយ​ប្រាក់​ពាន​ស្ដេច​ថៃ​​មុន​នេះ​

  • 2019-08-27 07:40:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​សី​ដក់​កម្ពុជា ​បាន​ត្រឹម​មេដាយ​ប្រាក់​ប៉ុណ្ណោះ​ក្នុង​ការ​ប្រកួត​ស៊ី​ដក់​ពិភព​លោក​នៅ​ប្រទេស​ថៃ​ហើយ ​ក្នុង​វិញ្ញាសា​២​ទល់​២ ក្រោយពីចាញ់ក្រុម​សិង្ហបុរី​ ២សិត ០។

វិញ្ញាសា​ DOUBLE TEAM ​នេះ​ក្រុម​កម្ពុជា​ធ្វើ​បាន​ល្អ​មែនទែន ​ដោយ​ឈរ​លេខ​១​ក្នុង​ពូល ​ហើយ​វគ្គ​ខ្វែង​បាន​យក​ឈ្នះ​លើ​ក្រុម​អូម៉ង់​២​សិត​ដាច់​ថែម​ទៀត​មុន​ឡើង​មក​ប៉ះ​ក្រុម​សិង្ហបុរី​នេះ។ ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ​​ក្រុម​កម្ពុជា គួរឱ្យសោកស្ដាយចាញ់ក្រុមសិង្ហបុរី ២សិត ០ វិញ ដោយសិតទី១ចាញ់ ២១-១២ ​និង​សិតទី២ ចាញ់ ២១ -១៨។

ប្រភេទ​កីឡា​ស៊ី​ដក់​នេះ គឺ​ជា​កីឡាករ​សក្ដានុពល​របស់​កម្ពុជា ដោយ​ឆ្នាំ​កន្លង​ទៅ ​ក៏​កម្ពុជា​ទទួល​បាន​មេដាយ​មាស​ពី​ការ​ប្រកួត​ព្រឹត្តិការណ៍​ពិភព​លោក​នេះ​ដែរ៕

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់