• 2019-08-14 04:27:09
  • កីឡា​ផ្សេង​ៗ

សុជាតិ​ រ៉ូសាណា​ សិស្ស​គុន​តេក្វាន់ដូ​ ITF​ ត្រៀម​ខ្លួន​៣ខែ​ចូលរួម​ប្រឡង​បាក់ឌុប​ឆ្នាំ​នេះ​

  • 2019-08-14 04:27:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​ការ​ប្រឡង​បាក់ឌុប​ឆ្នាំ​២០១៩​ កាន់​តែ​ខិត​ជិត​មក​ដល់​ហើយ​ ខណៈ​សិស្ស​ត្រូវ​ប្រឡង​ទាំង​អស់​មិន​ថា​តាម​បណ្ដា​ខេត្ត​ និង​រាជធានី​កំពុង​តែ​ត្រៀម​ខ្លួន​រង់ចាំ។​ ដោយ​ឡែក​សហព័ន្ធ​កីឡា​តេក្វាន់ដូ​ ITF​ កម្ពុជា​ សិស្សគុនទាំង​ថ្នាល​ និង​ឈុត​ធំ​រួម​មាន​៤នាក់ ​ក៏​ត្រូវ​ចូលរួម​ប្រឡង​ថ្ងៃ​ទី១៩​-២០​ ខែ​សីហា​ ២០១៩​ នេះ​ដែរ។​

លោកគ្រូ ហ៊ឹម​ រីដា​

បើ​តាម​លោក​ ហ៊ឹម​ រីដា​ គ្រូ​បង្វឹក​តេក្វាន់ដូ​ ITF​ ជម្រើស​ជាតិ​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​ ប្រឡង់​បាក់ឌុប​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​ សិស្ស​គុន​របស់​លោក​ក៏​មាន​៤នាក់​ផង​ដែរ​ ពោល​កីឡាករ​៣នាក់​ និង​កីឡា​ការិនី​១នាក់។​ ក្នុង​នាម​ជា​គ្រូ​ម្នាក់​ផ្ដាំ​ផ្ញើ​ដល់​ប្អូន​ទាំង​៤នាក់​​ ឲ្យ​ខំ​ប្រឹង​ប្រែង​ប្រឡង់​ ដើម្បី​ឲ្យ​បាន​ជាប់​នៅ​ពេល​ខាង​មុខ​នេះ​ សញ្ញា​ប័ត្រ​បាក់ឌុប​នេះ​គឺ​មាន​សារសំខាន់​ណាស់​សម្រាប់​ពួកគេ​ ដូច្នេះ​ក្រុម​គ្រួសារ​ ITF​ រង់ចាំ​ទទួល​ដំណឹង​ល្អ​ទាំង​អស់​គ្នា។​

កីឡាករ និង​កីឡា​ការិនីទាំង៤នាក់

​កីឡា​ការិនី​ សុជាតិ​ រ៉ូសាណា​ បង្ហាញ​ពី​ចំណាប់​អារម្មណ៍​ដែរ​ថា​ សម្រាប់​ការ​ប្រឡង​បាក់ឌុប​នៅ​ពេល​ខាង​មុខ​នេះ​ ភ័យ​ខ្លះៗ​ដែរ​ខ្លាច​ភ្លេច​មេរៀន។​ យ៉ាង​ណា​មិញ​ខ្លួន​បាន​ត្រៀម​រយៈពេល​៣ខែ​ហើយ​ចំពោះ​ការ​ប្រឡង​នេះ​ ហើយ​ចំពោះ​មុខ​វិជ្ជា​ដែល​ពូកែ​នោះ​ រួម​មាន​ភាសា​ខ្មែរ​ និង​ប្រវត្តិ។​ ទោះ​រវល់​ហ្វឹកហាត់​យ៉ាង​ណា​ក៏​ដោយ​ ប៉ុន្តែ​មិន​មាន​បញ្ហា​អ្វី​នោះ​ទេ​ជា​មួយ​ការ​រៀន​សូត្រ​ ព្រោះ​ពេល​ខ្លះ​បាន​ការ​យោគយល់​ពីគ្រូ​ជម្រើស​ជាតិ​ផង​ដែរ បើ​ជាប់​រៀនសូត្រ។​

រំលឹក​ដែរ​ថា​ សម័យ​ប្រឡង​បាក់ឌុប​ឆ្នាំ​២០១៩​នេះ​ នឹង​ចាប់​ផ្ដើម​ឡើង​ពី​ថ្ងៃ​ទី១៩​ ដល់​ ២០​ ខែ​សីហា។​ កីឡាករ ​កីឡា​ការិនី​ទាំង​៤នាក់​ដែល​ត្រូវ​ប្រឡង​នោះ​រួម​មាន​ សុជាតិ​ រ៉ូសាណា​ សុខ​ ស៊ូណាម​ ជួប​ សីហា​ និង​ កាង​ ប៊ុនឡុង៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់