- 2019-08-12 09:00:00
- កីឡាផ្សេងៗ
សម្ដីម៉ាត់ៗប្រធានសហព័ន្ធតេក្វាន់ដូ ITF៖ ប៉ះប្រទេសណាក៏វ៉ៃដែរ ចេញទៅគឺវ៉ៃគេ មិនមែនទៅឲ្យគេវ៉ៃនោះឡើយ
- 2019-08-12 09:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្ដីម៉ាត់ៗប្រធានសហព័ន្ធតេក្វាន់ដូ ITF៖ ប៉ះប្រទេសណាក៏វ៉ៃដែរ ចេញទៅគឺវ៉ៃគេ មិនមែនទៅឲ្យគេវ៉ៃនោះឡើយ
ចន្លោះមិនឃើញ
ឯកឧត្ដម កែវ រ៉េមី ប្រធានសហព័ន្ធតេក្វាន់ដូ ITF កម្ពុជា ថាកីឡាករ កីឡាការិនីដែលនឹងចេញទៅប្រកួតជើងឯកពិភពលោកថ្ងៃទី២៤ សីហា ២០១៩ នេះគឺអត់មានខ្លាចញញើតប្រទេសណាមួយឡើយ ប៉ះប្រទេសណាវ៉ៃប្រទេសនិង។
ប្រធានសហព័ន្ធតេក្វាន់ដូ ITF ខាងលើនេះ បានបញ្ញាក់ស្មារតីម្ដងហើយម្ដងទៀត ដល់កីឡាករ កីឡាការិនីទាំងអស់ដែលត្រូវទៅប្រកួតនៅប្រទេសប៊ុលហ្គារីថា ត្រូវតែខំប្រឹងប្រែងប្រកួតឲ្យអស់សមត្ថភាពដើម្បីយកមេដាយឲ្យបានជួនប្រទេសជាតិ។ រំលឹកពីការចេញទៅប្រកួតប៉ុន្មានឆ្នាំមុន ភាគច្រើនចេញទៅគឺឲ្យគេវ៉ៃ ប៉ុន្តែឥលូវអត់ទេ ITF កម្ពុជាទៅគឺដើម្បីវ៉ៃគេ មិនខ្វល់ឡើយប៉ះប្រទេសណាក៏ដោយ។
ប្រមុខរបស់ ITF រូបនេះគឺមានក្ដីសង្ឃឹមខ្ពស់ចំពោះអត្តពលិកទាំង១៧នាក់នេះ ដែលនឹងចេញទៅប្រកួតនៅឯប្រទេសប៊ុលហ្គារី ព្រោះអីសំអាងលើបទពិសោធរបស់ពួកគេកន្លងមក រួមនិងការខំប្រឹងប្រែងហ្វឹកហាត់ដោយយកចិត្តទុកដាក់។ អតីតអ្នកក្បាច់គុនរូបនេះរំពឹងខ្ពស់ថាលើកនេះ នឹងទទួលបានលទ្ធផលក៏ដូចជាមេដាយបានប្រសើរជាងមុនៗទៅទៀត។
រំលឹកដែរថា កីឡាករ កីឡាការិនីតេក្វាន់ដូ ITF កម្ពុជាចំនួន ១៧នាក់នឹងទៅចូលរួមប្រកួតជ្រើសរើសជើងឯកពិភពលោកលើកទី១៤ សម្រាប់យុវជនថ្នាល និងលើកទី២១ សម្រាប់ឈុតធំ កម្មវិធីនេះនឹងចាប់ផ្ដើមពីថ្ងៃទី២៤ ដល់ ៣០ សីហា ២០១៩ នៅទីក្រុង Plovdiv ប្រទេសប៊ុលហ្គារី៕
វីដេអូ៖