• 2019-08-10 07:04:16
  • កីឡា​ផ្សេង​ៗ

MCT E-Sports ​នឹង​រួម​ចំណែក​បង្កើន​ធនធាន​កីឡាករ​អេឡិចត្រូនិក​ឲ្យ​សំបូរ​នៅ​កម្ពុជា​

  • 2019-08-10 07:04:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ MCT E-Sports Cambodia​ សន្យា​ចូលរួម​ជួយ​អភិវឌ្ឍន៍​ និង​បង្កើន​ធនធាន​កីឡាករ​ កីឡា​ការិនី​ថ្មីៗ​បន្ថែម​ទៀត​ដល់​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​ ឲ្យ​កាន់​តែ​ខ្លាំង​ ជា​ពិសេស​មាន​សមត្ថភាព​ពេញលេញ​ពេល​ប្រកួត​លើ​ឆាក​អន្តរជាតិ។​

ទិដ្ឋភាពម្សិលមិញ

លន់​ សាមឌី​ អគ្គលេខាធិការ​សហព័ន្ធ​ កីឡា​អេឡិចត្រូនិក​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​ ម្សិលមិញ​នេះ​សហព័ន្ធ​បាន​រៀបចំ​ពិធី​ទទួល​ស្គាល់​សមាជិក​ក្លឹប​ថ្មី​ MCT E-Sports Cambodia​ និង​ផ្ដល់​ប័ណ្ណ​សមាជិក​ដល់​ក្លឹប​៣ផ្សេង​ទៀត​ផង​ដែរ។​

​អគ្គលេខាធិការ​ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ ការ​ទទួល​បាន​នៅ​ក្លឹប​ថ្មីៗ​នេះ​គឺ​ជា​រឿង​ល្អ​ណាស់​សម្រាប់​សហព័ន្ធ​ ក្នុង​ការ​អភិវឌ្ឍន៍​ទៅ​មុខ​ថែម​ទៀត​ ព្រោះ​វា​ជួយ​បាន​ច្រើន​ដូច​ជា​ការ​ផ្ដល់​កន្លែង​ហ្វឹកហាត់​ដល់​កីឡាករ​ និង​ជា​ការ​រួម​ចំណែក​រក​ធនធាន​ថ្មី​ៗ​ទៀត​ដែរ។​

ទិដ្ឋភាពម្សិលមិញ

ចំណែក​តំណាង​ក្លឹប​ MCT E-Sports Cambodia​ ក៏​បាន​ឲ្យ​ដឹង​នា​ឱកាស​នោះ​ដែរ​ថា​ ក្លឹប​នឹង​កន្លែង​សម្រាប់​កីឡាករ​ដែល​ត្រូវ​ការ​ហ្វឹកហាត់​ត្រៀម​ការ​ប្រកួត​ការ​ប្រកួត​ផ្សេងៗ​ដោយ​មិន​គិត​ថ្លៃ​នោះ​ទេ​ ក្រៅ​ពី​នេះ​ទៀត​ម្ចាស់​ក្លឹប​ខាង​លើ​នឹង​ព្យាយាម​ស្វែង​រក​កីឡាករ​ល្អ​ៗ​ថ្មី​បន្ថែម​ទៀត​ និង​មាន​គម្រោង​បង្កើត​ឲ្យ​មាន​ការ​ប្រកួត​នានា​នៅ​ពេល​ខាង​មុខ។​

ទិដ្ឋភាពម្សិលមិញ

រំលឹក​ដែរ​ថា​ ពិធី​ទទួល​ស្គាល់​ក្លឹប​ថ្មី​ MCT E-Sports Cambodia​ និង​ផ្ដល់​ប័ណ្ណ​ជា​សមាជិក​របស់​សហព័ន្ធ​កីឡា​អេឡិចត្រូនិក ​នេះ​ធ្វើ​ឡើង​នៅ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ កាល​ពី​រសៀល​ម្សិលមិញ។​ សម្រាប់​ក្លឹប​ដែល​ទទួល​បាន​ប័ណ្ណ​សមាជិក​នោះ​រួម​មាន​ ក្លឹប​ SEVEN​ ក្លឹប​ SECTOR7​ ក្លឹប​ FOREST ENTERTAINMENT៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់