- 2019-07-16 04:31:21
- កីឡាផ្សេងៗ
ជិតរួចហើយ! ទីលានប្រណាំងរថយន្ត ម៉ុង ឫទ្ធី សហការជាមួយជប៉ុន ចាប់ផ្ដើមអ៊ុតបេទីមហើយ
- 2019-07-16 04:31:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជិតរួចហើយ! ទីលានប្រណាំងរថយន្ត ម៉ុង ឫទ្ធី សហការជាមួយជប៉ុន ចាប់ផ្ដើមអ៊ុតបេទីមហើយ
ចន្លោះមិនឃើញ
ទីលានប្រណាំងរថយន្តរបស់ឧកញ៉ា ម៉ុង ឫទ្ធី ចាប់ផ្ដើមអ៊ុតបេទីមហើយ ដោយគ្រោងនឹងបើកដំណើរការសាកល្បងនៅឆ្នាំ២០២០ខាងមុខនេះ។
បើតាមការបង្ហោះរបស់ឧកញ៉ា ម៉ុង ឫទ្ធី ផ្លូវរត់ប្រណាំងរថយន្តប្រជែង ២ ២១៧ម៉ែត្រ ចាប់ផ្ដើមអ៊ុតបេទីមហើយ ដែលស្ថិតក្នុងតំបន់អភិវឌ្ឍន៍ម៉ុង ឫទ្ធីសែនជ័យ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ គម្រោងនេះ គឺទទួលបានការសហការរវាងក្រុមហ៊ុន ម៉ុង ឬទ្ធីគ្រុបជាមួយលោក Yamamoto Japan ដោយអាចនឹងចាប់ផ្ដើមសាកល្បងនៅដើមឆ្នាំ ២០២០ខាងមុខ។ វាជាទីលានប្រណាំងស្ដង់ដារមួយនៅកម្ពុជា ដោយអាចឱ្យភ្ញៀវជាតិ និងអន្តរជាតិចូលរួមបាន។
បើតាមការបញ្ជាក់កន្លងមករបស់ឧកញ៉ា ម៉ុង ឫទ្ធី គម្រោងសាងសង់កន្លែងប្រណាំងរថយន្តនេះ មិនសូវបានទទួលប្រាក់ចំណេញច្រើនទេ។ តែលោក យល់ថា វា នឹងអាចធ្វើជាស្ពានចម្លង ឲ្យមានការផ្សារភ្ជាប់ទំនាក់ទំនងរវាងក្រុមកីឡាករកម្ពុជា-ជប៉ុន និងកីឡាករពីបណ្ដាប្រទេសជាច្រើនទៀតនៅលើពិភពលោក៕
ប្រភព៖ Page ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី H.E Oknha Mong Reththy