• 2019-06-19 06:48:18
  • កីឡា​ផ្សេង​ៗ

ស​ សុខា​ សរសើរ​ខេត្ត​មាន​ប្រជាពលរដ្ឋ​តិច​ទេ​ ប៉ុន្តែ​ដណ្ដើម​បាន​ចំណាត់​ថ្នាក់​ល្អ​នៃ​កម្មវិធី​កីឡា​សិស្ស​លើក​ទី១​នេះ​

  • 2019-06-19 06:48:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្ដម​ ស​ សុខា​ រដ្ឋ​លេខាធិការ​ក្រសួង​អប់រំ​ សរសើរ​ខេត្ត​មួយ​ចំនួន​ដែល​មាន​ប្រជាជន​តិច​នោះ​ទេ​ ប៉ុន្តែ​អាច​រក​មេដាយ​បាន​ច្រើន​ និង​ឈរ​លេខ​រៀង​ល្អ​ថែម​ទៀត​ផង​ នា​ការ​ប្រកួត​កីឡា​សិស្ស​ថ្នាក់​ជាតិ​លើក​ទី១​ ដែល​ទើប​បញ្ចប់​ម្សិលមិញ​នេះ។​

ទិដ្ឋភាពម្សិលមិញ

តំណាង​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ខាង​លើ​នេះ​បាន​ឲ្យ​ដឹង​ថា​ សម្រាប់​ការ​ប្រកួត​កីឡា​សិស្ស​ថ្នាក់​ជាតិ​លើក​ទី១​ដែល​ទើប​បញ្ចប់​ម្សិលមិញ​នេះ​ ឯកឧត្ដម​ សូម​វាយ​តម្លៃ​ខ្ពស់​ និង​ថ្លែង​អំណរគុណ​ដល់​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​ ដែល​បាន​រៀបចំ​បាន​ល្អ​សុក្រឹត​ ត្រឹមត្រូវ​ល្អ​ ព្រមទាំង​រលូន​តាម​ផែនការ។​ ទន្ទឹម​និង​នេះ​ផង​ដែរ​ ក៏​ថ្លែង​អំណរគុណ​មន្ទីរ​អប់រំ រាជធានី-​ខេត្ត​ ទាំង​អស់​ដែល​ខំប្រឹង​ប្រែង​ដឹកនាំ​កូន​សិស្ស​ចូលរួម​ការ​ប្រកួត​ រួម​និង​បណ្ដា​សហព័ន្ធ​នានា​ដែល​រួម​សហការ​គ្នា​បាន​ល្អ។​

ទិដ្ឋភាពម្សិលមិញ

រដ្ឋលេខាធិការ​ទទួល​បន្ទុក​ខាង​កីឡា​រូប​នេះ​លើក​ឡើង​ទៀត​ថា​ សម្រាប់​ខេត្ត​ធំៗ​ដែល​មិន​ទាន់​បាន​ទទួល​លទ្ធផល​ល្អ​ សូម​ខំប្រឹង​បន្ថែម​ទៀត​នៅ​រយៈពេល​២ឆ្នាំ​ក្រោយៗ​ទៀត។​ ចំពោះ​ខេត្ត​ដែល​តូច​ ហើយ​ទទួល​បាន​លទ្ធផល​ល្អ​នោះ​ ឯកឧត្ដម​មិន​បាន​បញ្ជាក់​ថា​ខេត្ត​នោះ​ទេ​ ប៉ុន្តែ​បើ​មើល​តាម​លទ្ធផល​នោះ​ គឺ​កំពង់ធំ​ ទទួល​បាន​ចំណាត់ថ្នាក់​លេខ១១​ និង​ឈ្នះ​មេដាយ​រហូត​ដល់​ ១៣គ្រឿង​ ក្នុង​នោះ​មាន​ មាស​៣ ​ប្រាក់​៤​ និង​សំរឹទ្ធ​៦។​

តារាងមេដាយ

រំលឹក​ដែរ​ថា​ កម្មវិធី​កីឡា​សិស្ស​ថ្នាក់​ជាតិ​លើក​ទី១​នេះ​ ចាប់​ផ្ដើម​តាំង​ពី​ថ្ងៃ​ទី១០​ ដល់​ ១៨​ ខែ​មិថុនា​ ឆ្នាំ​២០១៩​ នៅ​រាជធានី​ភ្នំពេញ​ ដែល​មាន​១១​ប្រភេទ​កីឡា​ប្រកួត​ប្រជែង​គ្នា។​ មាន​ការ​ចូលរួម​ពី​២៥​រាជធានី​-ខេត្ត​ ស្មើ​និង​៩៥វិញ្ញាសា​ សរុប​កីឡា​ករ​ កីឡា​ការិនី​ជាង​ ៣០០០នាក់៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់