• 2019-06-11 23:30:00
  • កីឡា​ផ្សេង​ៗ

ទស្សនា!​ ទិដ្ឋភាព​សម្ដែង​ប្លែក​អារម្មណ៍​ នៃ​ពិធី​បើក​កីឡា​សិស្ស​ថ្នាក់​ជាតិ​លើក​ទី១​

  • 2019-06-11 23:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​ប្រកួត​កីឡា​សិស្ស​ថ្នាក់​ជាតិ​លើក​ទី១​ ដែល​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​រៀបចំឡើងនេះ ត្រូវ​​បាន​ប្រកាស​បើក​ជា​ផ្លូវ​ការ​ហើយ​ នា​ល្ងាច​មិញ​​នៅ​ក្នុង​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ។​ នា​ពិធី​បើក​នោះ​ដែរ​ មាន​ការ​ចូលរួម​ពី​ឯកឧត្ដម​ ស​ សុខា​ រដ្ឋលេខាធិការ​ក្រសួង​អប់រំ​ ទទួល​បន្ទុក​ខាង​ផ្នែក​កីឡា​ និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​ កីឡាករ​ កីឡា​ការិនី​ដែល​ត្រូវ​ប្រកួត​ផង​ដែរ។​

បន្ទាប់​ពី​កម្មវិធី​ដង្ហែ​ក្បួន​ព្យុហយាត្រា​ ដង្ហែ​ទង់ជាតិ​ និង​ទង់​ហ្គេម​ រួច​ហើយ​នោះ​ក៏​មាន​ការ​សម្ដែង​របាំ​ចម្រុះ​ សម្ដែង​ចង្វាក់​រាំ​ Cha Cha Cha​ ការ​សម្ដែង​ក្បាច់​រាំ​សម័យ​ និង​សម្ដែង​កាយ​សមស្រប​ពី​សំណាក់​ គរុសិស្ស​នៃ​វិទ្យាស្ថាន​អប់រំកាយ​ និង​កីឡា​ផង​ដែរ​ ដែល​មាន​ការ​គាំទ្រ​ជា​ខ្លាំង​ពី​អ្នក​ទស្សនា​ក្នុង​ពិធីនៅពេលនោះ។​

រូបភាពអគ្គនាយដ្ឋាន
ទិដ្ឋភាពម្សិលមិញ

ការ​ប្រកួត​កីឡា​សិស្ស​ថ្នាក់​ជាតិ​លើក​ទី១​​ ឆ្នាំ​ ២០១៩ នេះ​មាន​ ១១​ប្រភេទ​កីឡា​ ចូលរួម​ប្រកួតប្រជែង គឺ​ អត្តពលកម្ម​ បាល់ទាត់​ បាល់ទះ​ ហែល​ទឹក​ ប៉េតង់​ បាល់បោះ​ វាយ​កូន​ឃ្លី​លើ​តុ​ វាយ​សី​ តេក្វាន់ដូ​ ITF​ តេក្វាន់ដូ​ WTF ​និង​ការ៉ាតេ៕​

តោះ​ ទស្សនា​វីដេអូ​សម្ដែង​ខាង​ក្រោម៖​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់