- 2019-06-11 04:10:29
- កីឡាផ្សេងៗ
ស សុខា បើកកិច្ចប្រជុំក្រុមប្រឹក្សាកីឡាសកលវិទ្យាល័យអាស៊ាន លើកទី២៤ មាន១១ប្រទេសចូលរួម
- 2019-06-11 04:10:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស សុខា បើកកិច្ចប្រជុំក្រុមប្រឹក្សាកីឡាសកលវិទ្យាល័យអាស៊ាន លើកទី២៤ មាន១១ប្រទេសចូលរួម
ចន្លោះមិនឃើញ
ឯកឧត្ដម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ បានបើកកិច្ចប្រជុំក្រុមប្រឹក្សាកីឡាសកលវិទ្យាល័យអាស៊ានលើកទី២៤ មុននេះនៅសណ្ឋាគារ Green Palace ដែលមានប្រទេសចូលរួមរហូតដល់ទៅ ១១។
ឯកឧត្ដម ស សុខា បានឲ្យដឹងនាពិធីបើកកម្មវិធីមុននេះថា ក្នុងនាមតំណាងក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាសិស្សនិស្សិតកម្ពុជា មានសេចក្ដីរីករាយខ្លាំងបំផុត ដែលបានចូលរួមជាគណៈអធិបតី និងបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាកីឡាសកលវិទ្យាល័យអាស៊ានលើកទី២៤ (AUSC MEETING)នេះ។
រដ្ឋលេខាធិការទទួលបន្ទុកផ្នែកកីឡាខាងលើនេះ បន្ថែមទៀតថា សម្រាប់កិច្ចប្រជុំរបស់ AUSC លើកនេះគឺប្រជុំតាមដាន ក៏ដូចជាបូកសរុបការងារប្រចាំឆ្នាំ ជូនក្រុមប្រឹក្សាសកលវិទ្យាល័យ និងជាការបង្កើនទំនាក់ទំនងរវាងប្រទេសជាសមាជិកក្នុងតំបន់អាស៊ាននេះផងដែរ។
រំលឹកដែរថា ពិធីបើកកិច្ចប្រជុំក្រុមប្រឹក្សាសកលវិទ្យាល័យអាស៊ានលើកទី២៤នេះ ធ្វើឡើងនៅសណ្ឋាគារ Green Palace រាជធានីភ្នំពេញ ដោយមានប្រធានក្រុមប្រឹក្សាសកលវិទ្យាល័យអាស៊ានមកចូលរួម និងគណៈកម្មការប្រតិបត្តិ សមាជិកមកពី១១ប្រទេសផងដែរ៕