• 2019-06-10 23:30:00
  • កីឡា​ផ្សេង​ៗ

តេក្វាន់ដូ​ ITF​ ចាប់​គូ​ និង​ថ្លឹង​ទម្ងន់​រួច​ហើយ​ ត្រៀប​បើ​យុទ្ធនាការ​ប្រកួតបន្តិច​ទៀត​នេះ​

  • 2019-06-10 23:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​តេក្វាន់ដូ​ ITF​ កម្ពុជា ​ចាប់​គូ​ និង​ថ្លឹង​ទម្ងន់​រួច​ហើយ​ល្ងាច​មិញ​នេះ​ ត្រៀម​បើក​យុទ្ធនាការ​ប្រកួត​រក​ម្ចាស់​មេដាយ​លើ​វិញ្ញាសា​និមួយៗ​ផ្សេង​គ្នា​ នៃ​ព្រឹត្តិការណ៍​កីឡា​សិស្ស​ថ្នាក់​ជាតិ​លើក​ទី១​ ឆ្នាំ​២០១៩​ នេះ។​

ទិដ្ឋភាពល្ងាចម្សិលមិញ

លោក​ ប៊ួនហ៊ីង​ សុធីយ៉ា​ អគ្គលេខាធិការ​សហព័ន្ធ​តេក្វាន់ដូ​ ITF​ បាន​ឲ្យ​ដឹង​ថា​ ល្ងាច​ម្សិលមិញ​នេះ​ បាន​ប្រជុំ​បច្ចេកទេស​ ចាប់​គូ​ និង​ថ្លឹង​ទម្ងន់​ ចាប់​ឆ្នោត​មែកធាង​រួចរាល់​ហើយ​ ចាំ​តែ​ពេល​ប្រកួត​ប៉ុណ្ណោះ។​

ទិដ្ឋភាពល្ងាចម្សិលមិញ

ប្រធាន​គណៈកម្មការ​រៀបចំការ​ប្រកួត​ ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ កីឡាករ​ កីឡា​ការិនី​ដែល​មក​ចូលរួម​មាន​៨រាជធានី​ខេត្ត​ សរុប​៨១នាក់​ នារី​៤០​ និង​បុរស៤១រូប។​ ពួកគេ​នឹង​ត្រូវ​ប្រកួត​លើវិញ្ញាសា​ទី១​មេគុន​ និង​ទី២​ ប្រយុទ្ធ។​

វិញ្ញាសា​មេគុន​ចែក​ចេញ​ជា​៤ប្រភេទ៖​ ១​ ខ្សែក្រវាត់ក្រោម​ខ្មៅ​ នារី - ២ ខ្សែក្រវាត់ក្រោម​ខ្មៅ​ បុរស ​- ៣ ខ្សែក្រវាត់​ខ្មៅ នារី ១ដាន់​ - ៤ ខ្សែក្រវាត់ខ្មៅ​ បុរស ១ដាន់ ។​

វិញ្ញាសា​ប្រយុទ្ធ៖​ កីឡា​ការិនី​៤ប្រភេទ​ទម្ងន់​ និង​បុរស​ ៤ប្រភេទ​ទម្ងន់។​

ទិដ្ឋភាពល្ងាចម្សិលមិញ

សហព័ន្ធ​តេក្វាន់ដូ​ ITF​ កម្ពុជា​ នឹង​ចាប់​ផ្ដើម​ប្រកួត​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី១១​ នេះ​ហើយ ​លើ​វិញ្ញាសា​មេគុន​ ហើយ​នៅ​ថ្ងៃ​ទី១២​ នឹង​ធ្វើ​ការ​ប្រកួត​ជម្រុះ​វិញ្ញាសា​ប្រយុទ្ធ។​ ចំណែក​ថ្ងៃ​ចុង​ក្រោយ​ទី១៣​ ខែ​មិថុនា​ ២០១៩​ ប្រកួត​ផ្ដាច់ព្រ័ត្រ​យក​មេដាយ​លើ​វិញ្ញាសា​ប្រយុទ្ធ​ និង​ចូលរួម​ពិធី​បិទ​កីឡា​សិស្ស​ថ្នាក់​ជាតិ​លើក​ទី១​នេះ​តែ​ម្ដង៕​

ទិដ្ឋភាពល្ងាចម្សិលមិញ

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់