- 2019-06-07 13:41:35
- កីឡាផ្សេងៗ
កម្ពុជានឹងរៀបចំការប្រកួតប្រណាំងកង់ពិភពលោកនៅតំបន់ឆ្នេរសមុទ្រទាំង៤
- 2019-06-07 13:41:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជានឹងរៀបចំការប្រកួតប្រណាំងកង់ពិភពលោកនៅតំបន់ឆ្នេរសមុទ្រទាំង៤
ចន្លោះមិនឃើញ
កម្ពុជានឹងរៀបចំព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកលើកទី១ នៅតំបន់ឆ្នេរសមុទ្រទាំង៤ ដែលមានកីឡាករកម្រិតភាពពិភពលោកមកពី១៩ប្រទេសធ្វើការប្រកួតប្រជែងនាខែមករា ២០២០ នៅពេលខាងមុខនេះ។
ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការ នៃ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឲ្យដឹងថា នេះជាលើកទី១ហើយដែលកម្ពុជារៀបចំការប្រណាំងកង់លក្ខណៈពិភពលោក ឬហៅថាកីឡាប្រកួតប្រជែងកម្រិតខ្ពស់ ដែលប្រើបច្ចេកទេសខ្ពស់ បច្ចេកទេសខ្លាំង។
ការរៀបចំព្រឹត្តិការណ៍នេះឡើងគឺមានផលចំណេញច្រើន។ កាលណាប្រទេសមួយរៀបចំព្រឹត្តិការណ៍ផ្សេងៗបានច្រើន មិនថាកម្មវិធីតូច ឬធំនោះទេ គឺបានជួយផ្សព្វផ្សាយទេសចរណ៍ ផ្សព្វផ្សាយប្រទេសរបស់ខ្លួនដល់ពិភពលោកបានដឹង បានស្គាល់ផងដែរ។ ឥលូវនេះគេយកកីឡាគឺជាធ្នាក់ទាក់ទាញ សម្រាប់ភ្ញៀវទេសចរណ៍តាមរយៈអ្នកចូលរួម តាមរយៈស្រឡាញ់ចូលចិត្តកីឡា។
ក្រៅតែទទួលបានផលប្រយោជន៍ដូចរៀបរាប់ខាងលើហើយ ព្រឹត្តិការណ៍មួយនេះក៏បានជួយដល់កីឡាករ កីឡាការិនីជំនាញរបស់សហព័ន្ធកង់កម្ពុជាផងដែរ ក្នុងការត្រៀមខ្លួនចូលរួមប្រកួតដកស្រង់បទពិសោធជាមួយអ្នកកីឡាអាជីព សុទ្ធតែកម្រិតពិភពលោកនៅពេលនោះ។ ដូច្នេះហើយទាំងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រសួងទេសចរណ៍ សហព័ន្ធកង់ពិភពលោក រួមនិងភាគីពាក់ព័ន្ធទាំងអស់ត្រូវចំណាយពេលយូរដើម្បីរៀបចំកម្មវិធីឲ្យដំណើរការបានល្អ។
ព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកលើកទី១ ដែលកម្ពុជាគ្រោងរៀបចំនេះ នឹងប្រព្រឹត្តិទៅនាខែមករា ឆ្នាំ២០២០ នៅពេលខាងមុខ។ ទីតាំងដែលនឹងត្រូវប្រណាំងនោះ គឺនៅតាមខេត្តជាប់ឆ្នេរសមុទ្រទាំង៤របស់កម្ពុជា រួមមានខេត្តកោះកុង ព្រះសីហនុ កែប និងកំពត៕