• 2019-06-07 04:42:49
  • កីឡា​ផ្សេង​ៗ

Sabay ឧបត្ថម្ភ​៣០០​ដុល្លារ​ដល់កូន​ខ្មែរទៅប្រកួតកម្មវិធីពិភពលោកនៅអាមេរិក

  • 2019-06-07 04:42:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ហ៊ុន Sabay Digital Corporation បាន​ជួយ​ឧបត្ថម្ភ​ថវិកា​ចំនួន​៣០០​ដុល្លារ​អាមេរិក​ដល់​លោក​​ គី ឧត្តម​ ដើម្បី​រួម​ចំណែក​ដល់​លោក​ក្នុង​ការ​ចូល​រួម​ប្រកួត​​កម្មវិធី​​ពិភព​លោក​ The CrossFit Games 2019 នៅ​សហរដ្ឋ​អាមេរិក។

លោក គី ឧត្តម ហ្វឹកហាត់

ការ​ចូល​រួម​ឧបត្ថម្ភ​នេះ​ជា​ផ្នែក​មួយ​លើក​ទឹក​ចិត្ត​ និង​គាំទ្រ​ដល់​​អ្នក​កីឡា​កម្ពុជា​ដើម្បី​ធ្វើ​ឲ្យ​យ៉ាង​ណា​ឲ្យ​​កាន់​តែ​រីក​ចម្រើន សំបូរ​បែប​ និង​លេច​មុខ​លើ​ឆាក​អន្តរជាតិ​កាន់​តែ​ច្រើន។ Sabay ជា​ស្ថាប័ន​សារព័ត៌មាន​អនឡាញ​ឈាន​មុខ​គេ​ និង​មាន​មនុស្ស​អាន​ច្រើន​បំផុត​ក្នុង​ប្រទេស​កម្ពុជា​ ក្នុង​នោះ​ផ្នែក​កីឡា​ក៏​ជា​ប្រភព​ព័ត៌មាន​ដ៏​សំបូរ​បែប​ជាង​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​បាន​បម្រើ​ដល់​មិត្ត​អ្នក​អាន​ ទស្សនា​ជាង​១​ទសវត្ស​ហើយ។

សូម​បញ្ជាក់​ថា លោក​ គី ឧត្តម​ ជា​កូន​កសិករ​នៅ​ខេត្ត​កណ្តាល​​បាន​សម្រេច​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ដ៏​រំភើប​រំជើង​រំជួល​នេះ ហើយ​បាន​ក្លាយ​ជា​បុរស​ខ្មែរ​ទី​១​ទៅ​ចូល​រួម​ប្រកួត​ក្នុង​កម្មវិធី​លំដាប់​ពិភព​លោក កម្មវិធី​ The CrossFit Games 2019 ដែល​ប្រភេទ​ល្បែង​ប្រកួត​ឆ្លង​កាត់​ច្រើន​ឧបសគ្គ​​ដ៏​ពេញ​និយម​នៅ​សហរដ្ឋ​អាមេរិក​ដែល​បេក្ខជន​ម្នាក់​ៗ​ត្រូវ​​តែ​មាន​សមត្ថភាព​ខ្ពស់​​ ជា​ពិសេស​កាយ​សម្បទា​មាំ​មួន​បំផុត​ទើប​។

លោក​បាន​និយាយ​ថា ៖«ចូល​រួម​​ជា​មួយ​ខ្ញុំ​ឆ្ពោះ​ទៅ​ប្រកួត​The CrossFit Games 2019​។ ខ្ញុំ​សម្រេច​ទទួល​ និង​ទៅ​ប្រកួត​​ជើង​ឯក​ពិភព​លោក​ The CrossFit Games 2019 ។ បើ​ខ្ញុំ​មិន​ទៅ​ តើ​នរណា​ទៅ​ដើម្បី​កម្ពុជា? គោល​បំណង​របស់​ខ្ញុំ​​ចូល​រួមប្រកួត​ជើង​ឯក​ The CrossFit Games ដែលតំណាង​ឲ្យ​កម្ពុជា។ ការ​តំណាង​ប្រទេស​ វា​មាន​ន័យ​ថា យើង​មិន​បោះ​បង់​ចោល​ យើង​មិន​ចុះ​ចាញ់​មុន​ការ​ប្រកួត​ យើង​ឆ្ពោះ​ទៅ​មុខ​ជា​និច្ច។ ស្មារតី​របស់​យើង​គឺ​«តស៊ូ»​។

លោក​ គី ឧត្តម បាន​អរគុណ​ដល់ Sabay

ការ​ចូល​រួម​​ប្រកួត​ CrossFit Games នៅ​អាមេរិក​នេះ​គឺ​ទទួល​បាន​បន្ទុក​លើ​ការ​ចំណាយ​ខ្លួន​ឯងពី​​ថ្ងៃទី​២៩ ខែ​មិថុនា ដល់​ទី​៤​ ខែ​កក្កដា ឆ្នាំ​២០១៩​ ត្រូវ​ចំណាយ​​អស់ ​ប្រមាណ​ ៥ ២៦០​ដុល្លារ​អាមេរិក ។ លោក​គ្មាន​លទ្ធភាព​គ្រប់​គ្រាន់​​ ដូច្នេះ​ដើម្បី​ឲ្យ​ក្តី​ស្រមៃ​នេះ​កើត​ឡើង លោក​មាន​​តែ​ពឹង​ផ្អែក​លើ​​បង​ប្អូន​ជួយ​តាម​រយៈ​ការ​រៃអង្គាស។ គិត​ត្រឹម​ថ្ងៃ​ទី​៧ ខែ​មិថុនា​នេះ​ លោក​ទទួល​បាន​ ជិត​៣​ពាន់​ដុល្លារ​អាមេរិក​ហើយ ។​

សូម​ចូល​រួម​បរិច្ចាគ​តាម​ Link នេះThe CrossFit Games 2019

  • ជា​មួយ​គ្នា​លោក​​បាន​អរគុណ​ដល់​ Sabay ក៏​ដូច​ជា​បង​ប្អូន​ផ្សេង​ទៀត​ដែល​បាន​ជួយ​ឧបត្ថម្ភ​ដើម្បី​ចូល​រួម​បង្កើត​ក្តី​ស្រមៃ​ក្លាយ​ជា​ការ​ពិត៕

អត្ថបទ​ពាក់​ព័ន្ធមិន​ធម្មតា​ កូន​ខ្មែរ​នៅ​ខេត្ត​កណ្តាល​ដំបូង​គេ​បាន​ទៅ​ប្រកួត​កម្មវិធីលំដាប់ពិភពលោក

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់