• 2019-06-04 02:09:23
  • កីឡា​ផ្សេង​ៗ

មិន​ធម្មតា​ កូន​ខ្មែរ​នៅ​ខេត្ត​កណ្តាល​ដំបូង​គេ​បាន​ទៅ​ប្រកួត​កម្មវិធីលំដាប់ពិភពលោក

  • 2019-06-04 02:09:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ គី ឧត្តម​ បាន​ក្លាយ​ជា​​​បុរស​ខ្មែរ​ដំបូង​គេ​ដែល​បាន​​​ទៅ​ចូល​រួម​ប្រកួត​ក្នុង​កម្មវិធី​​ពិភព​លោក​ The CrossFit Games 2019 នៅ​សហរដ្ឋ​អាមេរិក​ដែល​គ្រោង​ធ្វើ​នៅ​ចុង​ខែ​មិថុនា​នេះ​ដែល​មាន​បេក្ខភាព​មក​ពី​ទូទាំង​ពិភព​លោក​ចូល​រួម​ប្រកួត។

លោក​ គី ឧត្តម​ ជា​កូន​កសិករ​នៅ​ខេត្ត​កណ្តាល​​បាន​សម្រេច​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ដ៏​រំភើប​រំជើង​រំជួល​នេះ ហើយ​បាន​ក្លាយ​ជា​បុរស​ខ្មែរ​ទី​១​ទៅ​ចូល​រួម​ប្រកួត​ក្នុង​កម្មវិធី​លំដាប់​ពិភព​លោក កម្មវិធី​ The CrossFit Games 2019 ដែល​ប្រភេទ​ល្បែង​ប្រកួត​ឆ្លង​កាត់​ច្រើន​ឧបសគ្គ​​ដ៏​ពេញ​និយម​នៅ​សហរដ្ឋ​អាមេរិក​ដែល​បេក្ខជន​ម្នាក់​ៗ​ត្រូវ​​តែ​មាន​សមត្ថភាព​ខ្ពស់​​ ជា​ពិសេស​កាយ​សម្បទា​មាំ​មួន​បំផុត​ទើប​។

លោក គី ឧត្តម

បុរស​ខ្មែរ​រូប​នេះ​បាន​និយាយ​ថា «ចូល​រួម​​ជា​មួយ​ខ្ញុំ​ឆ្ពោះ​ទៅ​ប្រកួត​The CrossFit Games 2019​។ ចង្កឹះ​១​ដើម​​អាច​កាច់​បាក់​ តែ​ចង្កឹះ​មួយ​បាច់​មិន​អាច​កាច់​បាក់​ទេ» នេះ​ជា​សុភា​សិត​ខ្មែរ។ ន័យ​នេះ​គឺ​នៅ​ពេល​ពលរដ្ឋ​​រួម​គ្នា​ក្នុង​គោលដៅ​តែ​មួយ​ ពួក​គេ​​អាច​បែក​បាក់​ ឬ​នរណា​ម្នាក់​​យក​ឈ្នះ​បាន​ឡើយ។ យ៉ាង​ណា បើ​​ធ្វើ​តែ​ម្នាក់​ វា​ដូច​ជា​ចង្កឹះ​១​ដើម​អីចឹង។ សុភាសិត​ខ្មែរ​នេះ​បង្រៀន​ឲ្យ​មនុស្ស​​ចេះ​រួបរួម​ សាមគ្គីគ្នា​​ឆ្ពោះ​ទៅ​រក​គោល​ដៅ។

ខ្ញុំ​សម្រេច​ទទួល​ និង​ទៅ​ប្រកួត​​ជើង​ឯក​ពិភព​លោក​ The CrossFit Games 2019 ។ បើ​ខ្ញុំ​មិន​ទៅ​ តើ​នរណា​ទៅ​ដើម្បី​កម្ពុជា? គោល​បំណង​របស់​ខ្ញុំ​​ចូល​រម​ប្រកួត​ជើង​ឯក​ the CrossFit Games គឺ​តំណាង​ឲ្យ​ប្រទេស​កម្ពុជា។ ដើម្បី​តំពណាង​ប្រទេស​ខ្ញុំ​បាន​ វា​មាន​ន័យ​ថា យើង​មិន​បោះ​បង់​ចៅល​ យើង​មិន​ចុះ​ចាញ់​មុន​ការ​ប្រកួត​ យើង​ឆ្ពោះ​ទៅ​មុខ​ជា​និច្ច។ ស្មារតី​របស់​យើង​គឺ​«តស៊ូ។

ខ្ញុំ​ឈ្មោះ​ គី ឧត្តម​ ប៉ុន្តែ​ជា​ទូទៅ​​គេ​ហៅ Kobe។ ខ្ញុំ​កើត​ និង​ធំ​ដឹង​ក្តី​នៅ​ខេត្ត​កណ្តាល​ជាប់​ទី​ក្រុង​ភ្នំពេញ។ ទោះ​ជា​​ខ្ញុំ​អត់​មាន​មូលដ្ឋាន​ fitness តែ​​ការ​​ធ្វើ​ការ​ងារ​ធ្ងន់​ជា​កូន​ច្បង​ក្នុង​គ្រួសារ​កសិករ​បង្រៀន​ខ្ញុំ​ឲ្យ​ចេះ​តស៊ូ។ រែក​ទឹក​ពី​ទន្លេ​មេគង្គ​ទៅ​ ជិះ​កង់​១២​គីឡូម៉ែត្រ​ទៅ​សាលា​រាល់​ថ្ងៃ​ និង​​​ធ្វើ​ស្រែ​ចម្ការ​គឺ​ជា​មូលដ្ឋាន​ fitness របស់​ខ្ញុំ​តាំង​ពី​ក្មេង»។

សកម្មភាពលោក​ គី ឧត្តម ហ្វឹកហាត់

លោក គី ឧត្តម​បាន​ចាប់​ផ្តើម​ហាត់​ CrossFit រយៈ​ពេល​៥​ឆ្នាំ​ហើយ បន្ទាប់​ពី​បាន​សន្យា​ជា​មួយ​មិត្ត​ភក្តិ​ម្នាក់​​ដើម្បី​​​បង្កើត​​ថ្នាក់​ហ្វឹកហាត់​មួយ​តាម​អ្វី​ដែល​​លោក​ស្រលាញ់​ CrossFit និង​សហគម​ដែល​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​មនុស្ស​ជុំ​វិញ​ខ្លួន។

លោក​បាន​បន្ត ៖«ខ្ញុំ​នឹង​មិន​ទៅ​ប្រកួត​ CrossFit Games តែ​ម្នាក់​ឯង​នោះ​ទេ។ ខ្ញុំ​ទៅ​តំណាង​ឲ្យ​ប្រទេស​របស់​ខ្ញុំ​ និង​សហគម​ CrossFit ដូច​ជា​ក្លឹប​ CrossFit Amatak និង​ CrossFit YiQi ជា​ដើម។ ខ្ញុំ​មាន​គ្រូ​បង្វឹក​ មាន​មិត្តភក្តិ​ គ្រួសារ​ សាច់ញាតិ​ដែល​គាំទ្រ​ ជឿ​ជាក់​លើ​ខ្ញុំ»។

ទោះ​បី​ជា​យ៉ាង​ណា បន្ទាប់​ពី​លោក​ទទួល​​សំបុត្រ​អញ្ជើញ​ជា​​ផ្លូវ​ការ​ទៅ​ប្រកួត​ CrossFit Games លោក​ឃើញ​ថា ការ​ចំណាយ​​​គឺ​ខ្លួន​ឯង​ទាំង​ស្រុង។ ការ​ធ្វើ​ដំណើរ​​ទៅ​នៅ​ Madison ទី​ក្រុង Wisconsin​ គិត​ពី​ទី​២៩ ខែ​មិថុនា ដល់​ទី​៤​ ខែ​កក្កដា ឆ្នាំ​២០១៩​ លោក​ពិត​ជា​ត្រូវ​ចំណាយ​ចំនួន ៥ ២៦០​ដុល្លារ​អាមេរិក ។ លោក​គ្មាន​លទ្ធភាព​គ្រប់​គ្រាន់​ទេ​ ដូច្នេះ​ដើម្បី​ឲ្យ​ក្តី​ស្រមៃ​នេះ​កើត​ឡើង លោក​មាន​​តែ​ពឹង​ផ្អែក​លើ​​បង​ប្អូន​ជួយ​តាម​រយៈ​ការ​រៃអង្គាស។

គណនា​លើ​ការ​ចំណាយ

  • តម្លៃ​សំបុត្រ​យន្តហោះ​ទៅ​-មក៖ ២ ៥០០​ ដុល្លារ​
  • តម្លៃ​សណ្ឋាគារ៖ ២ ០៧៩​ ដុល្លារ​
  • តម្លៃ​ចុះ​ឈ្មោះ​ប្រកួត៖ ២១១​ ដុល្លារ​​
  • តម្លៃ​អាហារ៖ ២៤០​ ដុល្លារ​
  • តម្លៃ​ទិដ្ឋាការ៖ ១៦០​ ដុល្លារ​
  • តម្លៃ​ធានារ៉ាប់រង៖ ៧០​ ដុល្លារ​
  • តម្លៃ​សរុប៖ ៥ ២៦០ ដុល្លារ​

គិត​ត្រឹម​ថ្ងៃ​ទី​៤​ ខែ​មិថុនា​នេះ​ លោក​ទទួល​បាន​​ការ​ឧបត្ថម្ភ​ជាង​២​ពាន់​ដុល្លារ​អាមេរិក​ហើយ​ ដូច្នេះ​នៅ​សល់​តែ​ជាង​ពាក់​កណ្តាល​ទៀត​ប៉ុណ្ណោះ។

សូម​ចូល​រួម​បរិច្ចាគ​តាម​ Link នេះ៖ Be a part of My Journey to The CrossFit Games 2019

លោក​និយាយ​ថា ៖«ការ​ចូល​រួម​ប្រកួត​ជើង​ឯក​ CrossFit Games អាច​ជា​ក្តី​ស្រមៃ​មួយ​ដែល​អាច​កើត​ឡើង​ពិត​ប្រាកដ។ ការ​ចូល​រួម​​ឧបត្ថម្ភ​​គាំទ្រ​របស់​លោក​អ្នក​គឺ​ជា​បង្កើត​ក្តី​ស្រមៃ​នពិត​ប្រាកដ។ ខ្ញុំ​សង្ឃឹម​ថា លោក​អ្នក​ចូល​រួម​ជា​មួយ​ខ្ញុំ​ឆ្ពោះ​ទៅ​ CrossFit Games តាម​រយៈ​ Instagram:​ របស់​ខ្ញុំ៖ @jackedkobe ៕

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់