- 2019-05-28 13:02:14
- បាល់ទាត់
Neymar ត្រូវបានដកចេញពីតំណែង Captain ក្រុមប្រេស៊ីល ខណៈ Copa America នឹងឈានមកដល់
- 2019-05-28 13:02:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Neymar ត្រូវបានដកចេញពីតំណែង Captain ក្រុមប្រេស៊ីល ខណៈ Copa America នឹងឈានមកដល់
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធក្លឹប Paris Saint-Germain កីឡាករ Neymar ត្រូវបានដកហូតតំណែងប្រធានក្រុមជម្រើសជាតិប្រេស៊ីល ដោយជំនួសដោយមិត្តរួមក្រុមរបស់គេគឺ ខ្សែការពារស្លាបស្ដាំកីឡាករ Dani Alves នេះបើតាមការប្រកាសរបស់គេហទំព័ររបស់សហព័ន្ធបាល់ទាត់ប្រេស៊ីលក្នុងថ្ងៃនេះ។
បើតាមគេហទំព័រដដែលបានឲ្យដឹងថា ការសម្រេចចិត្តនេះគឺធ្វើឡើងបន្ទាប់ពីគ្រូបង្វឹកក្រុមប្រេស៊ីលលោក Tite បានពិភាក្សាជាមួយ Neymar កាលពីថ្ងៃសៅរ៍ ហើយក៏បានប្រាប់ Alves នៅថ្ងៃអាទិត្យកំឡុងពេលហ្វឹកហាត់។
ខ្សែការពារស្លាបរូបនេះនឹងធ្វើជាប្រធានក្នុងប្រកួតមិត្តភាពប៉ះនឹងប្រទេសកាតា ប្រទេសហុងឌុយរ៉ាស់ និងជាពិសេសគឺព្រឹត្តិការណ៍ Copa America ឆ្នាំ២០១៩ តែម្ដង។
យ៉ាងណាមិញ មិនទាន់មានការបញ្ជាក់ជាផ្លូវការពីការដកហូតតំណែងប្រធានក្រុមពី Neymar ទេ ប៉ុន្តែបើតាមសារព័ត៌មានមួយចំនួនបានឲ្យដឹងថា ការសម្រេចចិត្តបែបនេះគឺ ដោយសារតែមួយរយៈចុងក្រោយ Neymar មានបញ្ហាច្រើនពេកខាងឥរិយាបថ។
Neymar បានក្លាយជាប្រធានក្រុមជម្រើសជាតិអចិន្ត្រៃយ៍នៅខែកញ្ញា ឆ្នាំ២០១៨។ កីឡាកររូបនេះ បានលេងឲ្យប្រេស៊ីលបាន ៩៦ប្រកួត និងរកគ្រាប់បាល់បាន ៦០គ្រាប់៕