• 2019-05-27 03:35:21
  • កីឡា​ផ្សេង​ៗ

នាយករដ្ឋ​មន្ត្រី​សិង្ហបុរី​ Lee ភ្ញាក់​ផ្អើល​នឹងព្រឹត្តិការណ៍ប្រកួត Esports Yio Game

  • 2019-05-27 03:35:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​នាយក​រដ្ឋ​មន្ត្រី​សិង្ហបុរី​ Lee Hsien Loong​ បាន​ចាប់​អារម្មណ៍​ខ្លាំង​ចំពោះ​ការ​ប្រកួត​កីឡា​អេឡិចត្រូនិក​ Yio Game ដែល​មាន​ច្រើន​ប្រភេទ​​វិញ្ញាសា​​​សម្រាប់​យុវជន​ និង​សាធារណ​ជន​កាល​ពី​ថ្ងៃ​ទី​២៥​ ខែ​ឧសភា​ ឆ្នាំ​២០១៩​នេះ។

លោក Lee Hsien Loong (រូបថត៖ Lee Hsien Loong)

នៅ​​ពេល​លោក​ចូល​រួម​ជា​អធិបតី​ក្នុង​ពិធី​ប្រកួត​នេះ​ លោក​ Lee បាន​​រៀបរាប់​ឲ្យ​ដឹង​ថា ៖«ខ្ញុំ​ពិត​ជា​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ចំពោះ​ការ​ប្រកួត​ Yio Game លើក​ដំបូង​នេះ។ ទាំង​យុវជន​ និង​មនុស្ស​ចាស់​ច្រើន​កុះករ​ធ្វើ​ជា​សាក្សី​នៅ​ Yio Chu Kang CC ព្រឹក​នេះ។ ជន​ជាតិ​សិង្ហបុរី​ពិត​ជា​ស្រលាញ់​ហ្គេម​ណាស់​ ហើយ​មាន​ពេល​ល្អ​លេង​ជា​មួយ​គ្នា»។

លោក​បាន​បន្ត​ទៀត​ថា​ ​ព្រឹត្តិការណ៍​ប្រកួត​នេះ​​ប្រមូល​ផ្តុំ​អ្នក​ចូល​ចិត្ត​ហ្គេម​តាម​​ប្រភេទ​ខុស​ៗ​គ្នា​ជា​ច្រើន​ដូច​ជា​ប្រភេទ​វិញ្ញាសា​ Clash Royale និង​ Mobile Legends តាម​ទូរសព្ទ​ជា​ដើម​ដែល​ជា​ហ្គេម ពិត​ប្រាកដ​ដូច​ HADO និង​ Pokémon។ អ្នក​មិន​​ចេះ​លេង​ក៏​អាច​លេង​បាន​ព្រឹក​នេះ។ វា​ពិត​ជា​ការ​ប្រកួត​ប្រជែង​ដ៏​អស្ចារ្យ​មែន​សម្រាប់​រីករាយ​ទាំង​អស់​គ្នា៕

លោក Lee Hsien Loong (អាវក្រហម) (រូបថត៖ Lee Hsien Loong)

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់