- 2019-05-09 04:21:27
- កីឡាផ្សេងៗ
ក្រសួងអប់រំប្រកាសទទួលស្គាល់ សហព័ន្ធ Esport កម្ពុជាជាផ្លូវការហើយ
- 2019-05-09 04:21:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួងអប់រំប្រកាសទទួលស្គាល់ សហព័ន្ធ Esport កម្ពុជាជាផ្លូវការហើយ
ចន្លោះមិនឃើញ
ក្រសួងអប់រំ យុវជន និងកីឡាបានប្រកាសទទួលស្គាល់សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) ជាផ្លូវការសម្រាប់អាណត្តិទី២ ឆ្នាំ២០១៨-២០២២។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា លេខ៥៨៥ ចុះថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩នេះ។
ការប្រកាសទទួលស្គាល់របស់ក្រសួងអប់រំ យុវជន និងកីឡាអំពីកីឡាសម័យទំនើប Esports ដែលកំពុងរីកចម្រើនគួរឲ្យកត់សំគាល់នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាប្រទេសនៅក្នុងតំបន់ និងពិភពលោក។ ព្រឹត្តិការណ៍កីឡាសំខាន់ៗទាំងតំបន់ និងកម្រិតពិភពលោកក៏គ្រោងដាក់ប្រភេទកីឡាអេឡិចត្រូនិកនេះចូលរួមប្រកួតដណ្តើមមេដាយដូចកីឡាផ្សេងៗដែរ។ ជាពិសេសកីឡាស៊ីហ្គេម ចុងឆ្នាំ២០១៩នេះ នៅប្រទេសហ្វីលីពីនក៏មានកីឡា Esports ចូលរួមប្រកួតប្រជែងដែរ។
សូមបញ្ជាក់ថា សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាត្រូវបានបង្កើតឡើងជាផ្លូវការកាលពីចុងឆ្នាំ២០១៤ដែលទទួលស្គាល់ដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ប៉ុន្តែទើបចូលអាណត្តិទី២នេះទើបក្រសួងអប់រំ យុវជន និងកីឡាទទួលស្គាល់ជាផ្លូវការ៕