- 2019-04-12 03:22:47
- កីឡាផ្សេងៗ
អេ យ៉ានុត សែន រ៉ាឌី សែន រ៉ាឌេត ទទួលប្រាក់រង្វាន់មុនចូលឆ្នាំថ្មីពីក្រសួង
- 2019-04-12 03:22:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អេ យ៉ានុត សែន រ៉ាឌី សែន រ៉ាឌេត ទទួលប្រាក់រង្វាន់មុនចូលឆ្នាំថ្មីពីក្រសួង
ចន្លោះមិនឃើញ
អតីតអ្នកប្រដាល់គុនខ្មែរ៣រូប អេ យ៉ានុត សែន រ៉ាឌី និងកីឡាករ សែន រ៉ាឌេត ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តពីក្រសួងអប់រំ យុវជន និងកីឡា បន្ទាប់ពីពួកគេប្រកួតឈ្នះមេដាយលើប្រភេទកីឡាវ៉ូវីណាម ក្នុងព្រឹត្តិការណ៍កីឡាសកលវិទ្យាល័យ និងជើងឯកអាស៊ីនៅឥណ្ឌូណេស៊ី នាពេលកន្លងទៅ។
ឯកឧត្ដម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា លោកពិតជារីករាយ សាទរជាខ្លាំងទៅនិងការជោគជ័យដែលពួកគេបានឈ្នះមេដាយទាំងនេះ បើទោះជាមេដាយខ្លះបានមកពីការប្រកួតសកលវិទ្យាល័យមែន ប៉ុន្តែអត្ថន័យរបស់វាក៏តំណាងឲ្យប្រទេសជាតិផងដែរ។ យ៉ាងណាមិញ រដ្ឋលេខាធិការ ខាងលើនេះ លើកទឹកចិត្តឲ្យកីឡាករ កីឡាការិនីម្ចាស់មេដាយទាំងអស់ បន្តការខំប្រឹងប្រែងថែមទៀតដើម្បីជាធនធានរបស់ប្រទេស ហើយត្រូវប្រុងប្រយ័ត្ន និងចេះថែទាំសុខភាពឲ្យបានល្អ ជៀសវាងបណ្ដោយខ្លួនដែលធ្វើឲ្យធ្លាក់ចុះ ឬបាត់បង់សមត្ថភាពកីឡា។
បញ្ជាក់ដែរថា ម្សិលមិញនេះក្រសួងអប់រំ យុវជន និងកីឡា បានផ្ដល់ប្រាក់រង្វាន់លើកទឹកចិត្តដល់៤ប្រភេទកីឡា រួមមាន ប៉េតង់ ការ៉ាតេ វាយកូនឃ្លីលើតុ និងកីឡាវ៉ូវីណាម នៅក្នុងមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡាថ្មីជាប់ពហុកីឡដ្ឋានជាតិ។ យ៉ានុត ទទួលបាន ២៣លានរៀល រ៉ាឌេត ៣៣លាលរៀល និង រ៉ាឌី ១៧លានរៀល៕