• 2019-04-04 01:25:36
  • កីឡា​ផ្សេង​ៗ

ល្ងាច​នេះ​អ្នកកីឡា មន្ត្រី​កីឡា​ជាង​៤​ពាន់នាក់ទទួលបាន១០ម៉ឺន​រៀលម្នាក់ៗពីសម្តេចតេជោ

  • 2019-04-04 01:25:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​អត្តពលិក​កម្ពុជា​ និង​មន្ត្រី​ពាក់​ព័ន្ធ​នឹង​កីឡា​ជាង​៤​ពាន់​​នាក់​ដែល​ម្នាក់​​ៗ​​​នឹង​ទទួល​បាន​ការ​ឧបត្ថម្ភ​​ចំនួន​១០​ម៉ឺន​រៀល​ពី​សម្តេច​​តេជោ​ ហ៊ុន​ ​សែន​ ​នាយក​រដ្ឋ​មន្ត្រី​​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ក្នុង​ឱកាស​ដែល​សម្តេច​អនុញ្ញាត​ឲ្យ​​អត្តពលិក​ជួប​ជុំ​ទទួល​ទាន​អាហារ​មហា​គ្រួសារ​កីឡា​កម្ពុជា​ប្រចាំ​ឆ្នាំ។

សម្តេច ហ៊ុន សែន ជូប​កាល​ពី​ឆ្នាំ​២០១៧

តាម​ការ​ឲ្យ​ដឹង​ពី​ឯក​ឧត្តម​ វ៉ាត់​ ចំរើន​ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ថា កីឡាករ​ កីឡា​ការិនី ​គ្រូ​​បង្វឹក​ អាជ្ញា​កណ្តាល​ និង​មន្ត្រី​កីឡា​​ពាក់​ព័ន្ធ​សរុប​ចំនួន​ ៤ ០៩៦​នាក់​នឹង​ជួប​ជុំ​ពិសា​អាហារ​សាមគ្គី​ក្នុង​មហា​គ្រួសារ​កីឡា​កម្ពុជា​ល្ងាច​ថ្ងៃ​ទី​៤​ ខែ​មេសា​ ឆ្នាំ​២០១៩​នេះ​​នៅ​កោះ​ពេជ្រ​ក្រោម​អធិបតី​ភាព​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន សែន​ ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា។ អត្តពលិក​ និង​មន្ត្រី​កីឡា​ទាំង​ ៤ ០៩៦​នាក់​​នឹង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ពី​សម្តេច​តេជោ​ម្នាក់​ៗ​ចំនួន​១០​ម៉ឺន​រៀល។

នេះ​ជា​​កា​រៀប​ចំ​ពិសា​អាហារ​សាមគ្គី​ក្នុង​មហា​គ្រួសារ​កីឡា​កម្ពុជា​ប្រចាំ​ឆ្នាំ​របស់​សម្តេចតេជោ​ ហ៊ុន សែន​ ​ដែល​តែង​តែ​ជួប​កីឡាករ​ កីឡា​ការិនី​ មន្ត្រី​ពាក់​ព័ន្ធ​​នឹង​កីឡា​រាល់​ថ្ងៃ​ទី​៤​ ខែ​មេសា​ និង​ឧបត្ថម្ភ​ថវិកា​​​​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​​ដែល​នឹង​ចូល​មក​ដល់​​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ៕

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់
អត្ថបទថ្មី