- 2019-03-04 08:13:22
- កីឡាផ្សេងៗ
សហព័ន្ធម៉ូតូទឹកកម្ពុជា នឹងរៀបចំការប្រកួតចំនួន២ដងនៅឆ្នាំ២០១៩នេះ
- 2019-03-04 08:13:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហព័ន្ធម៉ូតូទឹកកម្ពុជា នឹងរៀបចំការប្រកួតចំនួន២ដងនៅឆ្នាំ២០១៩នេះ
ចន្លោះមិនឃើញ
ប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា ថានឹងរៀបចំការការប្រកួតចំនួន២ដងនៅក្នុងឆ្នាំ២០១៩នេះ ទី១ការប្រកួតថ្នាក់ជាតិ និងមួយទៀតនោះគឺធ្វើឡើងជាលក្ខណៈអន្តរជាតិផងដែរ។
ថ្លែងឲ្យដឹងក្នុងកម្មវិធីមហាសន្និបាតបូកសរុបការងារឆ្នាំចាស់ និងសន្និសីទសារព័ត៌មានម្សិលមិញនេះ ឯកឧត្ដម ណុះ ស្លេះ ប្រធានសហព័ន្ធខាងលើលើកឡើងថា សម្រាប់ទិសដៅឆ្នាំថ្មីនេះគ្រោងនឹងបង្កើនហេដ្ឋារចនាសម្ព័ន្ធឲ្យបានច្រើននៅរាជធានី-ខេត្ត។ ដើម្បីងាយស្រួលដល់កីឡាករហ្វឹកហាត់ក្នុងការត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ផ្សេងៗ។
ប្រធានសហព័ន្ធរូបនេះបន្ថែមទៀតថា នឹងខំប្រឹងប្រែងប្រមូលធនធានកីឡាករដែលមានសក្ដានុពលផ្សេងៗ រួមនិងបង្កើតយុវជនថ្នាលដើម្បីត្រៀមពេលកម្ពុជាធ្វើម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ២០២៣។ ជាទិសដៅមួយទៀតនោះគឺជំរុញឲ្យមានក្លឹបម៉ូតូទឹកកាន់តែច្រើនផងដែរ។ ចំពោះបញ្ហាប្រឈមមួយចំនួននាពេលកន្លងមកនោះ ដូចជាកង្វះកីឡាករ កង្វះគ្រូ ជាងមេកានិចផ្ទាល់ខ្លួននោះនឹងត្រូវបានដោះស្រាយតាមរយៈការស្នើទៅកាន់ម្ចាស់ឧបត្ថម្ភចាស់ក្លឹប Famigo Jetski ឲ្យបន្តជួយ និងបណ្ដុះបណ្ដាលបន្ថែម។
រំលឹកដែរថា កម្មវិធីមហាសន្និបាត និងសន្និសីទសារព័ត៌មានកាលពីព្រឹកម្សិលមិញរបស់សហព័ន្ធម៉ូតូទឹកកម្ពុជានេះធ្វើឡើងនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡាជាប់និងពហុដ្ឋានជាតិ៕