• 2019-01-11 01:31:52
  • កីឡា​ផ្សេង​ៗ

Murray រ៉ាយរ៉ាប់​ពី​ផែន​ការ​ចូល​និវត្តន៍​ពី​កីឡា​វាយ​កូន​បាល់​ទាំង​ទឹក​ភ្នែក​​

  • 2019-01-11 01:31:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Andy Murray បាន​ប្រកាស​ពី​ផែនការ​ចូល​និវត្តន៍​ពី​កីឡា​វាយ​កូន​បាល់​យ៉ាង​យូរ​ចុង​ឆ្នាំ​នេះ​ និង​យ៉ាង​ឆាប់​បំផុត​ត្រឹម​សប្ដាហ៍​ក្រោយ។​​

មូលហេតុ​ដែល​អ្នក​វាយ​កូន​បាល់​ឆ្នើម​ចក្រភព​​អង់គ្លេស​ទម្លាក់​ដង​រ៉ាកែត​ចោល​ទាំង​វ័យ​៣១​ឆ្នាំ​បែប​នេះ​ដោយ​សារ​តែ​របួស​ត្រគាក​រ៉ាំរ៉ៃ​របស់​គេ​មិន​ជា​សះស្បើយ​សោះ​ ហើយ​ Murray សារភាព​ថា​ខ្លួន​មិន​អាច​ទ្រាំ​លេង​ទាំង​ឈឺចាប់​បែប​នេះ​។

Murray កំពុង​ស្ថិត​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​លេង​ពាន​រង្វាន់​ Australian Open។ កីឡាករ​ម្ចាស់ Grand Slam​ ៣​សម័យ​កាល​បាន​ប្រាប់​ថា​បើ​តាម​ផែនការ​ខ្លួន​ចង់​ទ្រាំ​លេង​ឲ្យ​ដល់​ចុង​ឆ្នាំ​ ហើយ​ពេល​ចប់​ Wimbledon ដែល​ជា​ពាន​របស់​អង់គ្លេស​ហើយ​ចូល​និវត្តន៍​តែម្ដង។​

យ៉ាង​ណា​អតីត​កីឡាករ​លេខ​១​ពិភពលោក​រូប​នេះ​ភ័យ​ខ្លាច​ខ្លួន​ត្រូវ​បង្ខំ​ចិត្ត​ចូល​និវត្តន៍​ក្រោយ​ចប់​ Australian Open សប្ដាហ៍​ក្រោយ​ព្រោះ​មិន​អាច​ទ្រាំទ្រ​ការ​ឈឺ​ចាប់​បាន។​ Murray កាន់​កាប់​តំណែង​លេខ​១​កាល​ពី​ឆ្នាំ​២០០៦​ ប៉ុន្តែ​បច្ចុប្បន្ន​ត្រូវ​ខ្ទាត​ដល់​លេខ​២៣០​ពិភពលោក​ព្រោះ​ជាប់​វះកាត់​របួស​ត្រគាក​៕ ​

ប្រភព៖ Dailymail ប្រែ​សម្រួល៖ វីរ័ត្ន

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី