- 2019-01-08 07:22:01
- កីឡាផ្សេងៗ
បូកសរុបថវិកាអាណត្តិទី៣ សហព័ន្ធទូកកានូ និងរ៉ូអ៊ីង ខាតជាង២លានរៀល
- 2019-01-08 07:22:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បូកសរុបថវិកាអាណត្តិទី៣ សហព័ន្ធទូកកានូ និងរ៉ូអ៊ីង ខាតជាង២លានរៀល
ចន្លោះមិនឃើញ
សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជាបានធ្វើការបូកសរុបការងារ និងហិរញ្ញវត្ថុអាណត្តិទី៣ ដើម្បីបោះឆ្នោតជ្រើសរើសសមាជិកប្រតិបត្តិអាណត្តិទី៤ ជាលទ្ធផលការចំណាយសម្រាប់អាណត្តិមុនគឺខាតអស់ជាង២លានរៀល។
តាមរបាយការណ៍បានឲ្យដឹងថា អាណត្តិ២០១៥ ដល់២០១៨ ចំណូលទទួលបាន ៤៤១ លានរៀល ស្របពេលការចំណាយប្រមាណជា៤៤៣,១៤៨,០០០ រៀល ដែលឃើញថា ការចំណាយច្រើនជាងចំណូលប្រមាណជា ២,១៤៨,០០០រៀល។ ចំពោះថវិកាដែលខាតនេះដែរ ឯកឧត្ដម ជា ប៊ុនហេង ដែលទើបចូលកាន់តំណែងជាអគ្គលេខាធិការសហព័ន្ធទូកកានូ និងរ៉ូអ៊ីងកម្ពុជាអាណត្តិថ្មីឧបត្ថម្ភ។
មហាសន្និបាតនោះក៏មានវត្តមានឯកឧត្ដមនាវី ទៀ វិញ អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងទឹកកម្ពុជា និងជាធនុប្រធានសហព័ន្ធ តំណាងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃចូលរួមផងដែរ។ ក្នុងឱកាសនោះដែរឯកឧត្ដម ជា ប៊ុនហេង បានឲ្យដឹងថា លោកនឹងប្រឹងប្រែងឲ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីធ្វើយ៉ាងណាជំរុញប្រភេទកីឡាដែលលោកទើបតែចូលកាន់នេះឲ្យមានកម្រិតខ្ពស់។
សម្រាប់លទ្ធផលការបោះឆ្នោតអាណត្តិទី៤របស់សហព័ន្ធកីឡាទូកកានូ និងរ៉ុអ៊ីងកម្ពុជា៖
សម្រេចក្រឡាហោម ស ខេង ប្រធាន
ឯកឧត្ដម ប៉ាន សូរស័ក្តិ អនុប្រធាន
ឯកឧត្ដម ទៀ វិញ អនុប្រធាន
ឯកឧត្ដម ឃួង ស្រេង អនុប្រធាន
ឯកឧត្ដម ម៉ៅ ភិរុណ អនុប្រធាន
ឯកឧត្ដម ឯម ម៉ាអីរី អនុប្រធាន
ឯកឧត្ដម បណ្ឌិត មាស សារិន អនុប្រធានអចិន្ត្រៃយ៍
ឯកឧត្ដមបណ្ឌិត ជា ប៊ុនហេង អគ្គលេខាធិការ
កញ្ញា មាស តឿ អគ្កហេរញ្ញឹក
ឯកឧត្ដម ហង្ស សុវណ្ណ សមាជិក (ទទួលមរណភាព)
ឯកឧត្ដមអភិបាល នៃគណៈ អភិបាលខេត្តកំពង់ចាម សមាជិក
ឯកឧត្ដមអភិបាល នៃគណៈ អភិបាលខេត្តកែប សមាជិក
ឯកឧត្ដមអភិបាល នៃគណៈ អភិបាលខេត្តកំពង់ធំ សមាជិក
ឯកឧត្ដមអភិបាល នៃគណៈ អភិបាលខេត្តរតនគិរី សមាជិក
ឯកឧត្ដមអភិបាល នៃគណៈ អភិបាលខេត្តសៀមរាប សមាជិក
ឯកឧត្ដមអភិបាល នៃគណៈ អភិបាលខេត្តកំពង់ស្ពឺ សមាជិក
ឯកឧត្ដមអភិបាល នៃគណៈ អភិបាលខេត្តក្រចេះ សមាជិក
ឯកឧត្ដមអភិបាល នៃគណៈ អភិបាលខេត្តឧត្ដរមានជ័យ សមាជិក
ឯកឧត្ដមអភិបាល នៃគណៈ អភិបាលខេត្តបាត់ដំបង សមាជិក
ឯកឧត្ដមអភិបាល នៃគណៈ អភិបាលខេត្តព្រៃវែង សមាជិក
ឯកឧត្ដមអភិបាល នៃគណៈ អភិបាលខេត្តមណ្ឌលគិរី សមាជិក
ឯកឧត្ដមអភិបាល នៃគណៈ អភិបាលខេត្តត្បូងឃ្មុំ សមាជិក
ឯកឧត្ដមអភិបាល នៃគណៈ អភិបាលខេត្តក្រុងព្រះសីហនុ សមាជិក
ឯកឧត្ដមអភិបាល នៃគណៈ អភិបាលខេត្តស្វាយរៀង សមាជិក
ឯកឧត្ដមអភិបាល នៃគណៈ អភិបាលខេត្តកំពង់ឆ្នាំង សមាជិក
ឯកឧត្ដមអភិបាល នៃគណៈ អភិបាលខេត្តតាកែវ សមាជិក
ឯកឧត្ដមអភិបាល នៃគណៈ អភិបាលខេត្តកំពត សមាជិក
ឯកឧត្ដមអភិបាល នៃគណៈ អភិបាលខេត្តកោះកុង សមាជិក
ឯកឧត្ដមអភិបាល នៃគណៈ អភិបាលខេត្តបន្ទាយមានជ័យ សមាជិក
ឯកឧត្ដមអភិបាល នៃគណៈ អភិបាលខេត្តប៉ៃលិន សមាជិក
ឯកឧត្ដមអភិបាល នៃគណៈ អភិបាលខេត្តពោធិ៍សាត់ សមាជិក
ឯកឧត្ដមអភិបាល នៃគណៈ អភិបាលខេត្តស្ទឹងត្រែង សមាជិក
ឯកឧត្ដមអភិបាល នៃគណៈ អភិបាលខេត្តព្រះវិហារ សមាជិក