- 2018-12-21 06:59:38
- កីឡាផ្សេងៗ
ស សុខា៖ ក្រសួងអប់រំមានតែតួលេខថវិកាប៉ុណ្ណោះ ឯលុយមែនទែននៅក្រសួង
- 2018-12-21 06:59:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស សុខា៖ ក្រសួងអប់រំមានតែតួលេខថវិកាប៉ុណ្ណោះ ឯលុយមែនទែននៅក្រសួង
ចន្លោះមិនឃើញ
ឯកឧត្ដម ស សុខា និយាយមែនទែនទៅ ក្រសួងអប់រំ យុវជន និងកីឡា មានតែតួលេខទឹកប្រាក់ប៉ុណ្ណោះ លុយគឺនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុឯណោះទេ ដូច្នេះមានការយឺតយ៉ាវក្នុងការបើកប្រាក់លើកទឹកចិត្ត សូមអភ័យទោសផង ប៉ុន្តែប្ដេជ្ញានឹងពន្លឿនតាមដែលអាចធ្វើទៅបាន។
រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ខាងលើនេះបានឲ្យដឹងថា ក្នុងនាមជាតំណាងឲ្យរដ្ឋមន្ត្រី ហង់ ជូនណារ៉ុន មានចិត្តសប្បាយរីករាយដែលបានប្រគល់ថវិកាលើកទឹកចិត្តដល់កីឡាករ កីឡាការិនី គ្រូបង្វឹក ដែលឈ្នះមេដាយលើឆាកអន្តរជាតិកន្លងទៅនេះ។
ឯកឧត្ដម ស សុខា បន្ថែមទៀតថា កីឡាករ កីឡាការិនីខ្លះ ដោយសារប្រាក់លើកទឹកចិត្តយូរពេកភ្លេចថាខ្លួនឯង ត្រូវទទួលបានប្រាក់រឿងអ្វី ប្រាក់រង្វាន់ប្រកួតនៅពេលណា ទាល់តែគេប្រាប់ទើបនឹកឃើញវិញ។ ពីនីតិវិធីមួយចំនួនមានការយឺតយ៉ាវ ប៉ុន្តែលើកក្រោយៗនេះឯកឧត្ដមនឹងប្ដេជ្ញាពន្លឿនឲ្យបានប្រសើរជាងនេះ ដូចអ្វីដែលធ្លាប់បានលើកឡើងទៅកាន់រដ្ឋមន្ត្រីនាពេលកន្លងទៅនេះ។ ដោយសារតែឯកឧត្ដម ទើបកាន់កិច្ចការនេះ ដូច្នេះរយៈពេល ២-៣ខែ មិនអាចកែប្រែបានភ្លាមៗនោះទេ។
កាលពីព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម ស សុខា តំណាងក្រសួងអប់រំ យុវជន និងកីឡា បានប្រគល់ថវិកាលើកទឹកចិត្តចំនួន ៤៧៣,៥០០,០០០ លានរៀល ដល់អត្តពលិកលើ៥ប្រភេទកីឡា។ ទី១ កីឡាគុនដាវ ទី២ កីឡាការ៉ាតេដូ ទី៣ កីឡាសូហ្វតេនីស ទី៤ កីឡាប្រណាំងទោចក្រយាន និងទី៥ កីឡាប៉េតង់៕