• 2018-12-18 01:55:33
  • កីឡា​ផ្សេង​ៗ

​កម្ពុជា​បាន​មេដាយ​មាស​២​​ហើយ ពី​ការ​ប្រកួត​​កីឡា​​និស្សិត​សកល​វិទ្យាល័យ​អាស៊ាន​​

  • 2018-12-18 01:55:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​គិត​ត្រឹម​​ថ្ងៃ​ទី​១៧ ម្សិល​មិញ​នេះ​កម្ពុជា​ទទួល​បាន​មេដាយ​មាស ២ ប្រាក់ ៤ និង​សំរឹទ្ធ ៤ គ្រឿង ពី​ការ​ប្រកួត​កីឡា​និស្សិត​សកល​វិទ្យាល័យ​អាស៊ាន​លើក​ទី​១៩ នៅ​ប្រទេស​មីយ៉ាន់ម៉ា។

មេដាយ​មាស​ដែល​ទទួល​បាន​គឺ​កីឡាករ ទិន ឌិន ​ប្រកួត​កីឡា​វ៉ូវីណាម​វិញ្ញាសា ៥១ គីឡូក្រាម​​ទទួលបាន មេដាយមាស ១​ និង​កីឡាករ ​ជិន ពិសិដ្ន និង ម៉េតសុភក្ត្រា ​ប្រកួត​កីឡា​វ៉ូវីណាម វិញ្ញាសាមេគុណកាំបិតធំ ទទួលបាន មេដាយមាស ១ គ្រឿង។

គ្រឿងព្រឹត្តិការណ៍​​ខាង​លើ​​ដំណើរ​ការ​ប្រកួត​ចន្លោះ​ពី​ថ្ងៃ​ទី​៩ ដល់​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ ២០១៨ ​នៅ​ទី​ក្រុង NYPYIDAW ប្រទេស។ កម្ពុជា​បាន​បញ្ជូន​ប្រតិភូ និង​កីឡាករ​-​កីឡា​ការិនី​ចំនួន ៧៧ នាក់ ដោយ​មាន​កីឡាករ​-​កីឡា​ការិនី ៤៩ នាក់​ និង​គ្រូ​បង្វឹក​​ចំនួន១២ នាក់​អាជ្ញាកណ្ដាល ៣ នាក់​ ដែល​មាន​៦​ប្រភេទ​កីឡា​គឺ អត្តពលកម្ម ហែលទឹក ការ៉ាតេ ប៉េតង់ វាយកូនឃ្លីលើតុ និង វ៉ូវីណាម ៕ ​​​ ​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់