- 2018-12-13 07:59:38
- កីឡាផ្សេងៗ
អ្នកចេះបើកម៉ូតូទឹក អាចចុះឈ្មោះចូលប្រកួតបានក្នុងកម្មវិធីបុណ្យសមុទ្រស្អែកនេះ
- 2018-12-13 07:59:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកចេះបើកម៉ូតូទឹក អាចចុះឈ្មោះចូលប្រកួតបានក្នុងកម្មវិធីបុណ្យសមុទ្រស្អែកនេះ
ចន្លោះមិនឃើញ
ក្នុងកម្មវិធីបុណ្យសមុទ្រលើកទី៧ ដែលនឹងចាប់ផ្ដើមពីស្អែកនេះទៅហើយ សម្រាប់សកម្មភាពកីឡាក៏មានច្រើនដែរ ក្នុងនោះសហព័ន្ធម៉ូតូទឹកកម្ពុជានឹងមានការប្រកួតជាលក្ខណៈអន្តរជាតិ និងមាន១វិញ្ញាសារទៀតឲ្យមហាជនចុះឈ្មោះចូលលេងបានផងដែរ។
ប្រធានសហព័ន្ធម៉ូតូទឹកកម្ពុជា ឯកឧត្ដម ណុះ ស្លេះ បានឲ្យដឹងថា បុណ្យឆ្នាំនេះជាឱកាសពិសេសសម្រាប់ប្រភេទកីឡារបស់លោក បានបង្ហាញពីសមត្ថភាព និងសក្ដានុពលឲ្យមហាជនបានឃើញផ្ទាល់ភ្នែក។ កម្មវិធីជារួមសម្រាប់កីឡាម៉ូតូទឹកនាថ្ងៃបុណ្យសមុទ្រនេះ មានការប្រកួតលក្ខណៈអន្តរជាតិដែលមានកីឡាករខ្លាំងៗដូចជា ថៃ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងកម្ពុជាម្ចាស់ផ្ទះលេងលើវិញ្ញាសាមួយ និង១វិញ្ញាសាទៀតគឺស្វាគមន៍ដល់មហាជនដែលសមត្ថភាពអាចជិះម៉ូតូទឹកបាន ក្នុងការចុះឈ្មោះប្រកួតប្រជែង។ ក្រៅពីនេះក៏មានជិះសម្ដែងសមត្ថភាពរបស់កីឡាករឆ្នើមម្ចាស់មេដាយកម្រិតពិភពលោក សាលី អ៊ូម៉ើត និង ម៉ីន ម៉ូស្តាន មិនត្រឹមតែប៉ុណ្ណេះក៏មានការសម្ដែងជិះ Sky Flying Board។
ស្ថាប័និត្យសហព័ន្ធខាងលើនេះបន្ថែមថា ការប្រកួតប្រជែង និងចូលរួមសម្ដែងរបស់ក្រុមកីឡាម៉ូតូទឹកកម្ពុជានេះនឹងរួមចំណែកទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិកាន់តែខ្លាំង ថែមទាំងធ្វើឲ្យកក្រើកពិធីបុណ្យសមុទ្រឆ្នាំនេះ។ ដូច្នេះមហាជនទាំងអស់កុំភ្លេចទៅចូលរួមទស្សនាកន្លែងម៉ូតូទឹកកម្ពុជាដែលធ្វើនៅជាប់ឆាកបើកកម្មវិធីតែម្ដងក្នុងខេត្តកោះកុងនោះតែម្ដង។
ពិធីបុណ្យសមុទ្រលើកទី៧ នឹងប្រារព្ធឡើងរយៈពេល៣ថ្ងៃគឺចាប់ពីថ្ងៃទី១៤ ខែធ្នូ ២០១៨ តទៅហើយនៅក្នុងខេត្តកោះកុង។ សម្រាប់អ្នកចង់ឈ្មោះចូលរួមប្រកួតអាចទាក់ទងទៅតាមផេកសហព័ន្ធ និងចុះឈ្មោះផ្ទាល់នៅកន្លែងវេទិកាសម្ដែងនៅទីនោះតែម្ដង៕