- 2018-12-11 10:07:44
- កីឡាផ្សេងៗ
អ្នកចូលរួមប្លែកចិត្តនឹងការរត់ឆ្លងកាត់ឧបសគ្គច្រើនយ៉ាង(វីដេអូ)
- 2018-12-11 10:07:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកចូលរួមប្លែកចិត្តនឹងការរត់ឆ្លងកាត់ឧបសគ្គច្រើនយ៉ាង(វីដេអូ)
ចន្លោះមិនឃើញ
ព្រឹត្តិការណ៍រត់ប្រណាំងកម្សាន្តឆ្លងកាត់ច្រើនឧបសគ្គត្រូវបានរៀបចំទីធ្លាសាលាអន្តរជាតិ AISPPកាលពីថ្ងៃសៅរ៍ ទី៨ ខែធ្នូកន្លងទៅនេះដែលធ្វើឲ្យអ្នកចូលរួមទទួលបានអារម្មណ៍ប្លែកតែម្តងពីព្រោះនេះជាលើកទី១នៅកម្ពុជា។
ប្អូនប្រុសសុវណ្ណដែលបានចូលរួមប្រកួតកម្សាន្តបាននិយាយថា ៖«រត់នេះពិតជាមានឧបសគ្គច្រើនមែនទែន។ ពេលចូលរួមប្រកួតពិតជាសប្បាយរីករាយមែន។ នេះជាកម្មវិធីលើកដំបូងនៅស្រុកខ្មែរ ហើយសង្ឃឹមថា មានលើកក្រោយៗ ខ្ញុំពិតជាចង់ចូលរួម។ ដោយសារខ្ញុំធ្លាប់ធ្វើកិច្ចការធ្ងន់ៗ ដូច្នេះឧបសគ្គថ្ងៃនេះខ្ញុំអាចធ្វើបាន»។
ចំណែកសុភាពនារីម្នាក់ទៀតដែលបានចូលរួមកម្មវិធីនេះដែរបង្ហាញអារម្មណ៍ថា នាងពិតជាមានអារម្មណ៍ និងសប្បាយដែលបានចូលរួមសកម្មភាពកីឡាចម្លែក។ កម្មវិធីនេះលំអិតជាងការរត់ប្រណាំងធម្មតា ឬកីឡាធម្មតា ពីព្រោះព្រឹត្តិការណ៍នេះទាមទារឲ្យប្រើប្រើកម្លាំងចម្រុះគឺជើង ដៃ ដងខ្លួនទាំងមូលតែម្តង។ កីឡានេះពិតជាល្អដល់សុខភាព ជាពិសេសធ្វើឲ្យអ្នករត់ប្រើខួរក្បាលរកវិធីសាស្ត្របែបណាដើម្បីយកជ័យជម្នះ។
ព្រឹត្តិការណ៍រត់កម្សាន្តសប្បាយនេះមានអ្នកចូលរួមប្រមាណជិត ៣០០ នាក់ដែលភាគច្រើនជាជនជាតិបរទេស។ កម្មវិធីនេះត្រូវបានរៀបចំយ៉ាងពិសេសសម្រាប់ក្រុមគ្រួសារ និងអត្តពលិករត់ប្រណាំង យុវជន ក្មេងៗដែលជាបេសកកម្មប្លែកលើកដំបូងនៅកម្ពុជាក្នុងគោលបំណងលើកកម្ពស់សុខភាព។
ឧបសគ្គជាច្រើនត្រូវបានរៀបចំឡើងសម្រាប់អ្នកចូលរួមប្រកួតឆ្លងកាត់ដើម្បីឈានដល់ទីផ្ដាច់ព្រ័ត្រដូចជាការលោតឡើងរបាំងខ្ពស់ ជញ្ជាំង តោងខ្សែពួរ ឡើងតាមកង់រថយន្ត រត់ចម្ងាយ និងឡើងកាំ ជណ្ដើរជាដើម។ សម្រាប់អ្នកមានកម្លាំងមាំមួន និងបទពិសោធច្រើនក៏ឆ្លងកាត់គ្រប់ឧបសគ្គ ប៉ុន្តែក៏មានអ្នកខ្លះបោះបង់ចោលពាក់កណ្ដាលទីផងដែរ៕