- 2018-12-11 09:25:35
- កីឡាផ្សេងៗ
ហេតុអ្វី ខាន់ ចេសា មានមោទនភាព ទោះចាញ់វគ្គ៨នាក់ចុងក្រោយ?
- 2018-12-11 09:25:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុអ្វី ខាន់ ចេសា មានមោទនភាព ទោះចាញ់វគ្គ៨នាក់ចុងក្រោយ?
ចន្លោះមិនឃើញ
អ្នកតាមដានកីឡាប្រហែលជាបានដឹងហើយអំពីជ័យជម្នះវគ្គ១៦នាក់ដែលកីឡាការិនីជម្រើសជាតិកម្ពុជា ចាន់ ចេសា ផ្តួលដៃគូឲ្យគោះដៃចុះចាញ់ ហើយបានឡើងវគ្គ៨នាក់ចុងក្រោយនៃការប្រកួតជើងឯកជឺជិតកម្រិតពិភពលោកនៅសហរដ្ឋអាមេរិកកាលពីថ្ងៃអាទិត្យកន្លងទៅ ប៉ុន្តែបានចាញ់ប្រកួតទី២វគ្គ៨នាក់ចុងក្រោយ។
ទោះជាចាញ់នៅវគ្គ៨នាក់ចុងក្រោយ ក៏កីឡាការិនីខ្មែរ-អាមេរិក ខាន់ ចេសា នៅតែមានអារម្មណ៍មោទនភាពដដែល។ ម្ចាស់មេដាយមាសទ្វីបអាស៊ីរបស់កម្ពុជាបាននិយាយថា ៖«ខ្ញុំឈ្នះប្រកួតទី១ តែចាញ់ប្រកួតទី២។ ប៉ុន្តែខ្ញុំនៅមានមោទនភាពចំពោះខ្លួនឯងចាញ់ធ្លាក់ចេញពីកម្មវិធីនេះក៏ដោយ»។
ចេសា បន្តថា ៖«ខ្ញុំពិតជារីករាយដែលបានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះដែលខ្ញុំជាកីឡាការិនីក្មេងជាងគេ និងលំដាប់លេងរៀងក៏ទាបជាងគេ។ ខ្ញុំបានបង្ហាញថា វាគ្មានបញ្ហាទេរឿងអាយុ បើយើងហាត់ខ្លាំង ហើយបន្តផ្តោតលើគោលដ៏ យើងនឹងនឹងអាចសម្រេចគោលដៅ។ នេះជាបទពិសោធមួយដ៏អស្ចារ្យ។
បើក្រឡេកមើលកីឡាការិនី១៦នាក់ផ្សេងទៀតឃើញថា សុទ្ធតែមានចំណាត់ពិភពលោកលំដាប់ខ្ពស់ៗ ហើយមានបទពិសោធច្រើនឆ្នាំមកពីប្រេស៊ីល អាមេរិក អង់គ្លេស កាណាដាជាដើម។ ពួកគេសុទ្ធតែមានអាយុច្រើនជាងកីឡាការិនីកម្ពុជា ខាន់ ចេសា ដែលទើបឈានចូលអាយុ១៧ឆ្នាំប៉ុណ្ណោះ៕