- 2018-12-10 03:06:52
- កីឡាផ្សេងៗ
ខាន់ ចេសា ប្រើពេលជាង១នាទីឈ្នះជុំទី១យ៉ាងផុយ
- 2018-12-10 03:06:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខាន់ ចេសា ប្រើពេលជាង១នាទីឈ្នះជុំទី១យ៉ាងផុយ
ចន្លោះមិនឃើញ
ម្ចាស់មេដាយមាសទ្វីបអាស៊ីរបស់កម្ពុជា ខាន់ ចេសា បានយកឈ្នះគូប្រកួតបានយ៉ាងងាយស្រួលនៅការប្រកួត ជើងឯកជឺជិតស៊ូអន្តរជាតិក្នុងប្រភេទ Female Strawweights នៅថ្ងៃនេះ។
កីឡាការិនីវ័យ១៧ឆ្នាំរបស់កម្ពុជាបានប្រើពេលត្រឹម១,៦ នាទីប៉ុណ្ណោះដើម្បីផ្ដួលនាង Analilya Calzada ដោយប្រើក្បាច់ចាប់កាច់ដៃឲ្យគូប្រកួតរបស់គេបោះបង់ការប្រកួតចោលតែម្ដង។
គួរបញ្ជាក់ថាការប្រកួតចាប់ផ្ដើមនៅថ្ងៃនេះ ប្រជុំដោយកីឡាការិនីជឺជិតស៊ូកម្រិតពិភពលោក១៦នាក់នៅក្លឹប Onnit Gym, Austin TX សហរដ្ឋអាមេរិក។ ជើងខ្លាំងទាំង១៦នាក់ត្រូវប្រកួតគ្នាដើម្បីស្វែងរកជើងខ្លាំងម្នាក់ក្លាយជាម្ចាស់ជើងឯក៕