• 2018-12-09 04:19:37
  • កីឡា​ផ្សេង​ៗ

ផលិតផល​​កីឡា​​កម្រិត​ខ្ពស់​មក​ពី​​អាមេរិក កំពុង​សម្លឹង​រក​កីឡាករ​ធ្វើ​ជាទូតសុឆន្ទៈ​

  • 2018-12-09 04:19:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​ហ៊ុន​លក់​ផលិតផល​កីឡា​ Under Armour ​បាន​ចាប់​ផ្ដើម​​បើក​ជា​ផ្លូវ​ការ​​លក់​កាល​ពី​ម្សិល​មិញ​នៅ​ក្រុង​ភ្នំពេញ​ក្នុង​ផ្សារ​ទំនើប​អ៊ីអនម៉ល​ទី​២ សាខា​សែន​សុខ។

លោក​ Michael Binger

ក្នុង​ថ្ងៃ​បើក​សម្ពោធ​ខាង​លើ​​លោក​ Michael Binger ជា CEO របស់​ក្រុម​ហ៊ុន Under Armour ​បាន​​ឲ្យ​ដឹង​ថា ​ដើម្បី​​ឆ្លើយ​តប់​ដល់​អ្នក​ចូលចិត្ត​កីឡា​នៅ​កម្ពុជា​​ក្រុម​ហ៊ុន​របស់​លោក​កំពុង​សម្លឹង​រក​កីឡាករ​លំដាប់​កំពូល​នៅ​កម្ពុជា​ ដើម្បី​ធ្វើ​ជា​ Brand ambassador របស់​ក្រុម​ហ៊ុន​។ លោក​បញ្ជាក់​ថា មិន​ទាន់​កំណត់​ពេល​វេលា​​ជាក់​លាក់​ណា​មួយ​ថា នឹង​ត្រូវ​រក​ឲ្យ​បាន​នោះ​ទេ។ ប៉ុន្តែ​គឺ​ចាប់​ផ្ដើម​បើក​សម្លឹង​រក​មើល​ចាប់​ពី​ពេល​នេះ​​តទៅ។

​​លោក​បន្ថែម​ថា ក្រុម​ហ៊ុន​ខាង​លើ​មាន​​​ច្រើន​ខ្លាំង​មែន​ទែន​​នៅ​​លើ​ពិភព​លោក​ និង​ចាប់​ផ្ដើម​បង្កើត​ឡើង​​អំឡុង​២០​ឆ្នាំ​មុន ដោយ​៥​ឆ្នាំ​មុន​ចាប់​ផ្ដើម​ពង្រីក​សាខា​មក​ដល់​អាស៊ីអាគ្នេយ៍​ និង​មាន​ប្រហែល​ជា​៥០ ហាង​ហើយ​នៅ​អាស៊ីអាគ្នេយ៍​។ ​​​ផលិតផល​​នេះ​​​មាន​កម្រិត​ខ្ពស់​មែន​ទែន​​គឺ​លេខ​១​នៅ​លើ​ពិភព​លោក។

​កាល​ពី​ម្សិល​មិញ​នេះ​ដែរ​ក្រុម​ហ៊ុន​ខាង​លើ​បាន​សហការ​គ្នា​ជា​មួយ​​​ The​ Idea​ Consultancy​ ​បាន​រៀបចំ​ការ​ប្រកួត​កីឡា​រត់​ឆ្លង​កាត់​ឧបសគ្គ​ចំនួន​៨​ ដែល​​បាន​​ធ្វើ​ឡើង​នៅ​ឯ​ AISPP ​ជា​សាលា​មាន​​ផ្ទៃ​ដី​ទំហំ​ ៤​ហិចតា​ ជិត ផ្សារ​ទំនើប​អ៊ីអនម៉ល​ទី​២ សាខា​សែន​សុខ នៅ​ថ្ងៃ​សៅរ៍​ ទី​៨​ ខែ​ធ្នូ ​វេលា​ម៉ោង​៨ ព្រឹក​ដល់​ម៉ោង​ ១២​ ថ្ងៃ​ត្រង់។ ការ​រៀប​ចំ​នេះ​សហការ​ជាមួយ​ក្រុម​ហ៊ុន Hiruscar,​ Fly Phnom Penh,​ True Money,​ Rise Fitness,​ Pepsi,​ Under Armour, Sabay Media និង Sting។

សម្រាប់​ Walmax​ sports​ ជា​អ្នក​លក់​ដូរ​កីឡា​ដែល​ទទួល​បាន​សិទ្ធិ​ចែក​ចាយ​ផ្តាច់​មុខ​សម្រាប់​ Under​ Amour​ នៅ​កម្ពុជា។ Walmax Sports បាន​បើក​ហាង​លក់​សំលៀកបំពាក់​កីឡា​ UA​ ដំបូង​គេ​នៅ​ ខេត្ត​សៀមរាប​នៅ​ខែ​កញ្ញា​ឆ្នាំ​២០១៧​៕

​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទថ្មី