• 2018-11-30 07:58:34
  • កីឡា​ផ្សេង​ៗ

ថ្ងៃ​អាទិត្យ​នេះ​ ខ្មែរ​និង​បរទេស​ជាង​១​ម៉ឺន​នាក់​រត់​​នៅ​អង្គរដើម្បីសប្បុរសធម៌​

  • 2018-11-30 07:58:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍​ពាក់​កណ្តាល​ម៉ារ៉ាតុង​អន្តរជាតិ​​អង្គរ​លើក​ទី​២៣​ ឆ្នាំ​២០១៨​នឹង​​​​នឹង​ចាប់​ផ្តើម​បើក​ទំព័រ​ប្រវត្តិ​សាស្ត្រ​នាថ្ងៃ​អាទិត្យ​ ទី​២​ ខែ​ធ្នូ​នេះ​ហើយ​​ដែល​មាន​អត្តពលិក​ជាតិ​ និង​អន្តរជាតិ​ជាង​១​ម៉ឺន​នាក់​បាន​ចូល​រួម​រត់​ដើម្បី​ជា​កម្លាំង​មនុស្ស​ធម៌។

តាម​ការ​ឲ្យ​ដឹង​ពី​គណៈកម្មការ​រៀប​ចំ​ការ​ប្រកួត​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ (NOCC)​ថា ​សម្រាប់​កម្មវិធី​រត់​ប្រណាំង​​​ពាក់​កណ្តាល​ម៉ារ៉ាតុង​អន្តរជាតិ​អង្គរ​ឆ្នាំ​២០១៨​នេះ​មាន​អ្នក​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​ជាង​១​ម៉ឺន​ដែល​មាន​ទាំង​ជន​ជាតិ​ខ្មែរ​ និង​បរទេស។

អ្នក​រត់​ប្រណាំង​ទាំង​អស់​នឹង​ជួប​ជុំ​គ្នា​នៅ​មុខ​ប្រាសាទ​អង្គរ​វត្ត​នៃ​ទិវា​រត់​ប្រណាំង​ពាក់កណ្តាល​ម៉ារ៉ាតុង​អន្តរជាតិ​អង្គរវត្ត​លើក​ទី​២៣​ ដែលឧបត្ថម្ភដោយ ភេសជ្ជៈ​ប៉ូវ​កម្លាំង​ វើក (WURKZ) នៅ​ថ្ងៃ​ទី​២​ ខែ​ធ្នូ​ ឆ្នាំ​២០១៨ ​វេលា​ម៉ោង ៥:៣០ នាទី​ព្រឹក​ខាង​។

កម្មវិធី​រត់​ប្រណាំង​ចម្រុះ​ជាតិ​សាសន៍​ប្រចាំ​ឆ្នាំ​នេះ​ធ្វើ​ឡើង​ក្នុង​គោល​សំខាន់​រួម​តែ​មួយ​ គឺ​សប្បុរស​ធម៌​ទៅ​ដល់​មន្ទីរ​ពេទ្យ​កុមារ​អង្គរ​ មន្ទីពេទ្រ​គន្ធៈបុប្ផា​ សហព័ន្ធ​កីឡា​ជន​ពិការ​កម្ពុជា​ អង្គការ​ Cambodia Trust​ និង​ឧបត្ថម្ភ​ដល់​ គម្រោង​ថែ​រក្សា​កុមារ​ អភិវឌ្ឍ​យុវជន​ និង​អប់រំ​ ស្តារ​និតិកាយ​សម្បទា​ជន​ពិការ​កម្ពុជា។

​ជា​លើក​ទី​២៣​ហើយ​ បន្ទាប់​ទិវា​រត់​ប្រណាំង​​ពាក់​កណ្តាល​ម៉ារ៉ាតុង​អន្តរជាតិ​អង្គវត្ត​នេះ​ ត្រូវ​បាន​រៀប​ចំ​ឡើង​ដំបូង​តាំង​ពី​ឆ្នាំ​១៩៩៦​ មក​ម៉្លេះ​ ដោយ​មាន​អ្នក​ចូល​រួម​ មក​ពី​បណ្តាល​ប្រទេស​ផ្សេង​ៗ​ប្រមាណ​៧០​ប្រទេស​ ជុំវិញ​ពិភពលោក​។

រហូត​ដល់​ពេល​នេះ​ចំនួន​អ្នក​ចុះ​ឈ្មោះ​រត់​កើន​ឡើង​​ជិត​​១​ម៉ឺន​នាក់​ហើយ​ដែល​ចំនួន​នេះ​ នឹង​បន្ត​កើន​ឡើង​បន្ថែម​ទៀត​ ទម្រាំ​ដល់​ថ្ងៃ​បិទ​ការ​ចុះ​ឈ្មោះ​ដែល​គណៈកម្មាធិការ​រំពឹង​ទុក​ថា​ ចំនួន​អ្នក​ចូល​រួម​នឹង​កើន​ឡើង​ដល់​ជាង​១​ម៉ឺន​នាក់។

កុំ​ភ្លេច​ណា! យក​លិខិត​បញ្ជាក់​នៃ​ចុះ​ឈ្មោះ​ ឬ​លិខិត​ឆ្លង​ដែន​​ដើម្បី​ទៅ​បង្ហាញ​ដល់​គណៈកម្មការ​រៀប​ចំ​ការ​ប្រកួត​នៅ​ Courtyard by Marriott Siem Reap Resort ​ដើម្បី​ទទួល​បាន​ខោអាវ​ (Race Kit) គិត​ចាប់​ពី​ពេល​នេះ​​ ដល់​ថ្ងៃ​ទី​១​ ខែ​ធ្នូ​ ពី​ម៉ោង​៩​ព្រឹក​ដល់​ម៉ោង​៨​យប់៕

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់