• 2018-11-30 02:44:56
  • កីឡា​ផ្សេង​ៗ

សូហ្វតេន្នីស ​ជា​កីឡា​អភិវឌ្ឍ​ខ្លាំង​ជាង​គេ​​​ក្នុង​ចំណោម​​​កីឡា​​​ចំណុះ​​ក្រសួង​មហាផ្ទៃ

  • 2018-11-30 02:44:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ប្រភេទ​កីឡា​សូហ្វតេន្នីស ​ត្រូវ​បាន​ចាត់​ទុក​ជា​ប្រភេទ​កីឡា​មាន​ការ​អភិវឌ្ឍ​ខ្លាំង​​ជាង​គេ គិត​ត្រឹម​រយៈ​ពេល ៣ ឆ្នាំ​​ចុង​ក្រោយ​​ក្នុង​ក្នុង​ចំណោម​ប្រភេទ​កីឡា​​ចំនួន​២៩​ប្រភេទ​ ដែល​ស្ថិត​​ក្រោម​ចំណុះ​ឲ្យ​អង្គភាព​ក្រសួង​មហាផ្ទៃ។

​​ឯក​ឧត្ដម​ ជា ប៊ុន​ហេង ​ទីប្រឹក្សា​ផ្ទាល់​សម្ដេច​ក្រឡាហោម​ ស ខេង និង​ជា​​ប្រធាន​​​អង្គភាព​កីឡា​ក្រសួង​មហាផ្ទៃ​បាន​ឲ្យ​ដឹង​ថា កីឡា​ជំនាញ​ក្រោម​ឱវាទ​ក្រសួង មហាផ្ទៃ​បាន​កើន​ឡើង​សរុប​ចំនួន​២៩ប្រភេទកីឡា។ ​កីឡា​ដែល​មាន​ការ​អភិវឌ្ឍ​ខ្ពស់​ជាងគេ​គឺ​កីឡា សូហ្វតេន្នីស ដែល​​មាន​ឯកឧត្តម​ផ្ទាល់​ជា​ស្ថាបនិក​ក្នុង​ការ​បង្កើត​សហព័ន្ធ​កីឡា​សូហ្វតិន្នីស​កម្ពុជា ជាមួយនឹង​ការ​បណ្តុះ​បណ្ដាល​ធនធាន​ប្រកប​ដោយ​គុណ​ភាព​ខ្ពស់ ​និង​ធ្លាប់​ដណ្ដើម​បាន​មេដាយ​កិត្តិយស​លើ ឆាក​អន្តរជាតិ​ជាបន្តបន្ទាប់។

​ឯក​ឧត្ដម​បន្ថែម​ថា ក្រោម​ការ​ឧបត្ថម្ភ​ដ៏​ខ្ពង់ខ្ពស់​ពី សម្តេច​ក្រឡា​ហោម ស ខេង សហព័ន្ធ​កីឡាជាតិ​មួយ​នេះ​ត្រូវ​បាន​កសាង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ខ្លួន​​មាន​ដូច ជា អគារ​មជ្ឈមណ្ឌល​​ និង​ទីលាន​ហ្វឹកហាត់​ចំនួន​៤មានដំបូលតាមស្តង់ដារអន្តរជាតិ។ ជាមួយ​នឹង ការ​ខិតខំ​អស់​ពី​ចិត្ត​នេះ​បាន​ធ្វើ​ឲ្យ​សូហ្វតេន្នីស​កម្ពុជា​បាន​រំកិល​ចំណាត់​ថ្នាក់​ពិភព​លោក​របស់​ខ្លួន​ពីលេខ២៣ កាលពីឆ្នាំ២០១៥ មក​ចំណាត់​ថ្នាក់​លេខ​៨ នៅ​ក្នុង​ឆ្នាំ២០១៨នេះ។

ឯក​ឧត្តម ហ៊ុយ វណ្ណៈ

​ជា​មួយ​គ្នា​នោះ​ឯក​ឧត្តម ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ​ក៏​បាន​​លើក​ទឹក​ចិត្ត​ដល់​កីឡាករ​ដែរ​ថា សូម​ឲ្យ​កីឡាករ-​កីឡា​ការិនី​ចំណុះ ឲ្យ​អង្គភាព​កីឡា​នគរបាល​ជាតិ​កម្ពុជា​ទាំង​អស់​គប្បី​ត្រូវ​ប្រកាន់​ខ្ជាប់​​ស្មារតី​កីឡា និង​ត្រូវ​បន្ត​ខិតខំ​អត់ធ្មត់ ហ្វឹកហាត់ ដើម្បី​ដណ្ដើម​បាន​មេដាយ​ជូន​អង្គភាព។

​កាល​ពី​ពេល​ថ្មីៗ​​នេះ​សហព័ន្ធ​កីឡា​សូហ្វេត្នីស​កម្ពុជា​​​បាន​បញ្ជូន​កីឡាករ​-​កីឡា​ការិនី​​៦​រូប​ទៅ​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ The 3rd World Junior Solt Tennis Championship Suncheon Korean នាទី​ក្រុង​ស៊ូនឈាន់ (Suncheon) សាធារណរដ្ឋ​កូរ៉េខាងត្បូង​​ជា​លទ្ធផល​គឺ​ឈ្នះ​មេដាយ​សំរឹទ្ធ​ចំនួន​២​គ្រឿង៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់