- 2018-11-27 07:03:49
- កីឡាផ្សេងៗ
ចូលកាន់តំណែងប្រធាន Tennis ភ្លាមឧកញ៉ា សៀ ឬទ្ធី សន្យាផ្ដល់១ឆ្នាំ១រយលានរៀល
- 2018-11-27 07:03:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចូលកាន់តំណែងប្រធាន Tennis ភ្លាមឧកញ៉ា សៀ ឬទ្ធី សន្យាផ្ដល់១ឆ្នាំ១រយលានរៀល
ចន្លោះមិនឃើញ
សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា Tennis បានធ្វើការបោះឆ្នោតជ្រើសរើសគណៈកម្មាធិការប្រតិបត្តិអាណត្តិទី៦ (២០១៨-២០២២) កាលពីព្រឹកមិញនេះនៅ Cambodia Country Club ។
ក្នុងការបោះឆ្នោតនោះលោក ឧកញ៉ា សៀ ឬទ្ធី បានក្លាយជាប្រធានសហព័ន្ធថ្មីជំនួសតំណែងលោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ។ ក្រោយពេលបានក្លាយជាប្រធានសហព័ន្ធថ្មីភ្លាមលោកឧកញ៉ាខាងលើបានឲ្យដឹងថា លោកនឹងផ្ដល់ថវិកាផ្ទាល់ខ្លួនចំនួន ១រយលានរៀលជារៀងរាល់ឆ្នាំ ដល់សហព័ន្ធ ដើម្បីប្រើប្រាស់ផ្សេង។
លោកបន្ថែមថា សហព័ន្ធមួយនេះ នឹងបន្តប្រឹងប្រែងធ្វើយ៉ាងណាឲ្យឆ្ពោះទៅរកភាពរីកចម្រើនកាន់តែខ្លាំង។ ពិសេសក្រុមការងារទាំងអស់ត្រូវតែធ្វើការជាក្រុម ដើម្បីឲ្យការងារមានភាពប្រសើរឡើង ហើយអាចជួយគ្នាប្រឹក្សាយោបល់នៅពេលជួបបញ្ហាណាមួយ។ ក្រោយពេលលោកបានក្លាយជាប្រធានថ្មីលោកក៏បានស្នើឲ្យលោក ចម ប្រសិទ្ធ ស្ថិតនៅជាប្រធានកិត្តិយស ដើម្បីជួយណែនាំលោក ក្នុងការដឹកនាំសហព័ន្ធកីឡាវាយកូនបាល់កម្ពុជាឲ្យរីកចម្រើន។
ក្នុងការបោះឆ្នោតអាណត្តិថ្មីនេះជ្រើសរើសបានសមាជិករួមមាន៖ លោកឧកញ៉ា សៀ ឬទ្ធី ប្រធាន លោកជំទាវ ស៊ុំ សុខា អនុប្រធានលោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការ លោក ជា ពៅ អគ្គលេខាធិការរង កញ្ញា ឯក ប៊ុនលក្ខិណា អគ្គហេរញ្ញិក និងលោក ឈៀង សុវណ្ណ អគ្គហេរញ្ញិករង៕