• 2018-11-11 01:12:40
  • កីឡា​ផ្សេង​ៗ

ប្រធាន​សហព័ន្ធ​តេក្វាន់ដូ​ WTF​ ពិភពលោក​ សរសើរ​តេក្វាន់ដូកម្ពុជា

  • 2018-11-11 01:12:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​សហព័ន្ធ​តេក្វាន់ដូ​ WTF​ ពិភពលោក​ សរសើរ​កីឡាករ​ កីឡា​ការិនី​កម្ពុជា​ មាន​ភាព​រីកចម្រើន​ នឹង​ជួយ​ជ្រោមជ្រែង​បន្ថែម​ទៀត​ទាំង​សម្ភារ​ និង​ការ​ហ្វឹកហាត់​នានា។​

ប្រធាន​សហព័ន្ធតេក្វាន់ដូ WTF

លោក​ គង់​ សក្ខិដា​ អគ្គលេខាធិការ​សហព័ន្ធ​តេក្វាន់ដូ​ WTF​ បាន​ឲ្យ​ដឹង​ថា​ បន្ទាប់​ពី​ការ​ជួប​សំណេះសំណាល​ជា​មួយ​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ និង​ចូលរួម​ពិធី​បើក​ការ​ប្រកួត​ជ្រើសរើស​ជើង​ឯក​ជាតិ​ ២០១៨​ នេះ​ ប្រធាន​សហព័ន្ធ​តេក្វាន់ដូ​ ពិភពលោក​ បាន​កោតសរសើរ​ជា​ខ្លាំង​ចំពោះ​ការ​រីកចម្រើន​របស់​កីឡាករ​ កីឡា​ការិនី​កម្ពុជា។​ ដែល​ការ​រីកចម្រើន​នេះ​ បាន​ធ្វើ​ឲ្យ​ពួកគេ​បាន​ឈ្នះ​មេដាយ​នានា​ពេល​កន្លង​មក។​

ប្រធាន​សហព័ន្ធតេក្វាន់ដូ WTF ពេលជួបឯកឧត្ដម ថោង ខុន​

ថ្នាក់​កំពូល​របស់​ WTF​ ពិភពលោក​នេះ​ ក៏​សន្យា​ថា​នឹង​ជួយ​កម្ពុជា​បន្ថែម​ទៀត​ដូច​ជា​សម្ភារ​សម្រាប់​ប្រើប្រាស់​ប្រកួត​ ហ្វឹកហាត់​ និង​ការ​បញ្ជូន​គ្រូ​ ឬ​សិស្ស​ទៅ​ហាត់​នៅ​ក្រៅ​ប្រទេស​ផង​ដែរ​នា​ឱកាស​ក្រោយៗ។​ មិន​ត្រឹម​តែ​ប៉ុណ្ណេះ​ទេ​ សហព័ន្ធ​តេក្វាន់ដូ​ WTF​ ពិភពលោក​ នឹង​បញ្ជូន​គ្រូ​មក​ពី​ក្រៅ​ប្រទេស​ដើម្បី​ជួយ​បន្ថែម​ដល់​កម្ពុជា។​

ប្រធាន​សហព័ន្ធតេក្វាន់ដូ WTF​ ពិភពលោ(ខាងស្ដាំ)

បញ្ជាក់​ដែរ​ថា​ ប្រធាន​សហព័ន្ធ​តេក្វាន់ដូ​ WTF​ ពិភពលោក​ បាន​មក​ដល់​កម្ពុជា​តាំង​ពី​ថ្ងៃ​ទី១១​ ខែ​វិច្ឆិកា​ ២០១៨​ មក​ម្ល៉េះ​ ដើម្បី​មក​ពិនិត្យ​មើល​ប្រភេទ​កីឡា​មួយ​នេះ​ និង​ទស្សនកិច្ច​ផង​ដែរ។​ លោក​នឹង​ចាកចេញ​ពី​កម្ពុជា​ស្អែក​នេះ​ហើយ​ បន្ទាប់ពី​ទៅ​ទស្សនា​អង្គរវត្ត​រួច៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទថ្មី