• 2018-11-05 10:15:02
  • កីឡា​ផ្សេង​ៗ

NET 2018 រក​ឃើញ​២​ក្រុម​ឈ្នះ​កៅអី​តំបន់​ទី​១មកជុំផ្តាច់ព្រ័ត្រហើយ​

  • 2018-11-05 10:15:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តំបន់​ទី​១​នៃ​ការប្រកួត​​ជ្រើស​រើស​ជើង​ឯក​កីឡា​អេឡិចត្រូនិក​ឆ្នាំ​២០១៨​បាន​រក​ឃើញ​​ក្រុម​ខ្លាំង​២​ឈ្នះ​កៅអី​ឡើង​មក​ប្រកួត​ជុំ​ផ្តាច់​ព្រ័ត្រ​នៅ​រាជ​ធានី​ភ្នំពេញ​នា​ខែ​មករា ឆ្នាំ​២០១៩​ខាង​មុខ​ហើយ​ បន្ទាប់​ពី​ការ​ប្រកួត​កាល​ពី​ថ្ងៃ​សៅរ៍​ ទី​៣ ខែ​វិច្ឆិកា កន្លង​ទៅ​នេះ។​​

ក្រុម Aggressive Fight ចំណាត់​ថ្នាក់​​លេខ​១

ការ​ប្រកួត​​វគ្គ​ជម្រុះ​​នៅ​តំបន់​ទី​១​គឺ​ខេត្ត​កំពង់ចាម​ ក្រចេះ ស្ទឹងត្រែង រតនគីរី និង​មណ្ឌលគីរី ​ដែល​ជា​លទ្ធផល​គឺ​ក្រុម​ Aggressive Fight ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១ និង​ក្រុម​ King Attack ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​២។

ជ័យជម្នះ​សម្រាប់​តំបន់​នេះ​ ក្រុម​ Aggressive Fight ​ទទួល​បាន​ប្រាក់​រង្វាន់​​១ ០០០​ដុល្លារ​ និង​ក្រុម​King Attack ​ទទួល​បាន​​ប្រាក់​រង្វាន់​ ៥០០​ដុល្លារ​ ហើយ​ក្រុម​ទាំង​ពីរ​ទទួល​បាន​ការ​ទំនុក​បម្រុង​សម្រាប់​ធ្វើ​ដំណើរ​ ស្នាក់​នៅ និង​អាហារ​ក្នុង​​ការ​ចូល​រួម​ប្រកួត​ជុំ​ផ្តាច់​ព្រ័ត្រ​នៅ​រាជធានី​ភ្នំពេញ​ នា​ខែ​មករា ឆ្នាំ​២០១៩។

ក្រុម​ King Attack ចំណាត់​ថ្នាក់​លេខ​២

បន្ទាប់​ពី​ចប់​ការ​ប្រកួត​តំបន់​ទី​១ ក្រុម​ការងារ​រៀប​ចំ​ការ​ប្រកួត​នឹង​ធ្វើ​ដំណើរ​ទៅ​រៀប​ចំ​ការ​ប្រកួត​នៅ​តំបន់​ទី​២​ដែល​មាន​ខេត្ត​​កំពង់ធំ ព្រះ​វិហារ​ សៀមរាប​ និង​ឧត្តរមានជ័យ​ ​នា​​ថ្ងៃ​ទី​​១០​ ខែ​វិច្ឆិកា ឆ្នាំ​២០១៨៕

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់