• 2018-10-30 06:32:19
  • កីឡា​ផ្សេង​ៗ

ក្រុម​ខ្លាំង​ IQ គ្រង​ជើង​ឯក​ Dew Gaming បាន​ប្រាក់២០លានរៀល​

  • 2018-10-30 06:32:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ខ្លាំង​ប្រចាំ​កម្ពុជា​ Intelligence Quotient ដែល​ហៅ​កាត់​ថា​ IQ បាន​គ្រង​ជើង​ឯក​ Dew Gaming Championship 2018 លើ​វិញ្ញាសា​ Dota 2 បន្ទាប់​ពី​​ព្រឹត្តិការណ៍​នេះ​រៀប​ចំ​ការ​ប្រកួត​អស់​រយៈ​ពេល​ជា​ច្រើន​ខែ​កន្លង​មក។

ក្រុម IQ ទទួល​បាន​ប្រាក់​រង្វាន់២០​លាន​រៀល (រូបថត៖ Shing Long)

តាម​ការ​ឲ្យ​ដឹង​ពី​គណៈកម្មការ​រៀប​ចំ​ការ​ប្រកួត​ថា​ ការ​ប្រកួត​ជើង​ឯក​ Dew Gaming Dota 2 Championship 2018 បាន​ប្រព្រឹត្ត​ទៅ​៣​ដំណាក់​កាល​គឺ​ដំណាក់​កាល​ទី​១​​ប្រកួត​កាល​ពី​ខែ​ឧសភា​ និង​ដំណាក់​កាល​ទី​២​ប្រកួត​កាល​ពី​ខែ​កញ្ញា​ដែល​មាន​ក្រុម​ចំនួន​៣២​ចូល​រួម​ប្រកួត។

បន្ទាប់​ពី​ប្រកួត​ចប់​ទាំង​២​ដំណាក់​កាល​មក ក្រុម​​ខ្លាំង​ចំនួន​៨​ត្រូវ​បាន​​រក​ឃើញ​ដើម្បី​ឡើង​ប្រកួត​ដំណាក់​កាល​ទី​៣​ដែល​ជា​ជុំ​ផ្តាច់​ព្រ័ត្រ​កាល​ពី​ថ្ងៃ​ទី២៦ ២៧ និង​២៨ ខែ​តុលា ចុង​សប្តាហ៍​កន្លង​ទៅ​នេះ​នៅ​ផ្សារ​ទំនើប​អ៊ីអ៊ន សែន​សុខ។

បន្ទាប់​ពី​ចប់​ការ​ប្រកួត​ក្រុម​​​ Intelligence Quotient បាន​ក្លាយ​ជា​ជើង​ឯក​ បន្ទាប់​ពី​យក​ឈ្នះ​ក្រុម​ជើង​ឯក​រង​ The Horde នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ។ ក្រុម​ផ្សេង​ទៀត​​ដែល​មាន​​ចំណាត់​ថ្នាក់​លេខ​៣​ដល់​លេខ​៨​សុទ្ធ​តែ​ទទួល​បាន​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​ទាំង​អស់​៕

ក្រុម​លេខ​៣ Glory 5 ទទួល​បានន​ប្រាក់​៦​លាន​រៀល​ (រូបថត៖ Shing Long)

រង្វាន់​សម្រាប់​ក្រុម​ទាំង​៨​មាន​

  • ក្រុម​លេខ​១៖ Intelligence Quotient ទទួល​បាន​២០​លាន​រៀល​ កាតាប​ Razer Blade ចំនួន​៥​, Mouse Razer Deathheader ចំនួន​៥​,​ កាស​​ Sennheiser GSP 350 ចំនួន​៥,​​ Mousepad Dew Gaming ចំនួន​​៥​។
  • ក្រុម​លេខ​២៖ The Horde ទទួល​បាន​១២​លាន​រៀល​​ Mouse Razer Deathheader ចំនួន​៥​​, កាស​​ Sennheiser GSP 350 ចំនួន​៥,​​ Mousepad Dew Gaming ចំនួន​​៥។
  • ក្រុម​លេខ​៣៖ Glory 5 ទទួល​បាន​៦​លាន​រៀល​។
  • ក្រុម​លេខ​៤៖ Great Seven ទទួល​បាន​៤​លាន​រៀល។
  • ក្រុម​លេខ​៥ និង​៦៖ Satainc Cyber និង​ My Heaven ទទួល​បាន​​៣​លាន​រៀល​ដូច​គ្នា​។
  • ក្រុម​លេខ​៧ និង​៨៖ Long Leg និង​ The Bling Empire ទទួល​បាន​​២​លាន​រៀល​ដូច​គ្នា​​។

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់