• 2018-10-18 07:57:38
  • កីឡា​ផ្សេង​ៗ

សូហ្វតេន្នីស គ្រោង​បញ្ជូន​អត្តពលិក៥​រូប​ទៅ​ហាត់​នៅ​ជប៉ុន​​ដើម​ឆ្នាំ​ក្រោយ​ត្រៀម​ស៊ីហ្គេម

  • 2018-10-18 07:57:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​សហព័ន្ធ​សូហ្វតេន្នីស​កម្ពុជា គ្រោង​បញ្ជូន​អត្តពលិក​របស់​​ខ្លួន​ចំនួន ៥ រូប​ទៅ​ហាត់​​នៅ​ប្រទេស​ជប៉ុន​ ចាប់​ពី​ដើម​ឆ្នាំ​២០១៩ តទៅ​ ដើម្បី​ត្រៀម​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ឆ្នាំ២០១៩ នៅ​ហ្វីលីពីន​។

ក្រុម​កីឡាករ​សូហ្វតេន្នីស កម្ពុជា (ឯកឧត្ដម​ ជា ប៊ុន​ហេង កណ្ដាល)

​​ឯកឧត្ដម​ ជា ប៊ុន​ហេង អនុ​ប្រធាន​ទី​១​សហព័ន្ធ​សូហ្វតេន្នីស​កម្ពុជា ​បាន​ឲ្យ​ដឹង​ថា មូល​ហេតុ​ដែល​លោក​រៀប​ចំ​គម្រោង​បញ្ជូន​អត្តពលិក​របស់​ខ្លួន​ឲ្យ​ទៅ​ហ្វឹកហាត់​នៅ​ជប៉ុន​ ពី​​ព្រោះ​ទី​នោះ​មាន​វិន័យ​ល្អ ​ការ​ហ្វឹកហាត់​មាន​កម្រិត​ខ្ពស់។ អ្វី​ដែល​ពិសេស​គឺ​កីឡាករ​ដែល​បាន​ទៅ​ហ្វឹកហាត់​កន្លង​មក មាន​កម្រិត​រីក​ចម្រើន​គួរឲ្យ​កត់សម្គាល់។

​លោក​បន្ថែម​ថា ការ​បញ្ជូន​កីឡាករ​ទៅ​ហាត់​នៅ​ជប៉ុន​នេះ ជា​ការ​ប្រឹងប្រែង​របស់​សហព័ន្ធ ដើម្បី​ធ្វើ​​យ៉ាង​ណា​ប្រជែង​យក​មេដាយ ​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​ឆ្នាំ​ក្រោយ​ឲ្យ​បាន។ ពេល​នេះ​សហព័ន្ធ​កំពុង​រៀបចំ​​សម្លឹង​មើល​កីឡាករ​ដែល​ល្អ​ ក្នុង​ការ​ត្រៀម​ទៅ​ហាត់​នៅ​​នោះ​។ ការ​ហ្វឹកហាត់​នេះ​ក្នុង​រយៈពេល​វែង ដែល​មិន​ទាន់​កំណត់​បាន​ថា រយៈ​ពេល​ប៉ុន្មាន​ឡើយ​។

​ព្រឹត្តិការណ៍​ស៊ីហ្គេម​ឆ្នាំ​២០១៩ នឹង​ធ្វើ​ឡើង​នៅ​ប្រទេស​ហ្វីលីពីន​ចន្លោះ​ពី​ថ្ងៃ​ទី​១០ ​ខែ​វិច្ឆិកា ឆ្នាំ​២០១៩ ដល់​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ​ឆ្នាំ​២០១៩៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់