- 2018-10-17 07:31:48
- កីឡាផ្សេងៗ
ម្ចាស់មេដាយមាសទ្វីបអាស៊ី ឥណ្ឌូណេស៊ី ថៃ និងកម្ពុជា នឹងប៉ះគ្នានៅបុណ្យសមុទ្រឆ្នាំនេះ
- 2018-10-17 07:31:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម្ចាស់មេដាយមាសទ្វីបអាស៊ី ឥណ្ឌូណេស៊ី ថៃ និងកម្ពុជា នឹងប៉ះគ្នានៅបុណ្យសមុទ្រឆ្នាំនេះ
ចន្លោះមិនឃើញ
ប្រធានសហព័ន្ធម៉ូតូទឹកកម្ពុជា នឹងរៀបចំការប្រកួតមិត្តភាពមួយក្នុងពិធីបុណ្យសមុទ្រនៅខេត្តកោះកុងនាខែធ្នូនេះ ឲ្យម្ចាស់មេដាយមាសទ្វីបអាស៊ីនៅឥណ្ឌូណេស៊ីកន្លងទៅនេះ ប៉ះគ្នាម្ដងដើម្បីបង្ហាញសមត្ថភាព។
ឯកឧត្ដម ណុះ ស្លេះ អនុរដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា ក៏ជាប្រធានសហព័ន្ធម៉ូតូទឹកផងនោះបានឲ្យដឹងថា ដើម្បីជាភាពទាក់ទាញភ្ញៀវទេសចរណ៍ និងចង់បង្ហាញអំពីកីឡាម៉ូតូទឹកកម្ពុជាឲ្យមហាជនបានស្គាល់បន្ថែមទៀតផងនោះ សហព័ន្ធនឹងរៀបចំការប្រកួតមិត្តភាពអន្តរជាតិមួយក្នុងពិធីបុណ្យសមុទ្រ៣ថ្ងៃ។
ប្រធានសហព័ន្ធខាងរូបនេះលើកឡើងទៀតថា ម្ចាស់មេដាយមាសទាំង៣ប្រទេសមាន ឥណ្ឌូណេស៊ី ថៃ និងកម្ពុជា នឹងត្រូវប្រកួតគ្នាលើវិញ្ញាសាមួយ។ នៅ២វិញ្ញាសាទៀតសម្រាប់អ្នកមានសមត្ថភាពបង្គួរ និងអ្នកមានសមត្ថភាពខ្ពស់។ ចំពោះការគណៈកម្មាធិការរៀបចំគឺបានការជួយពីប្រទេសថៃ និងឥណ្ឌូណេស៊ី។
រំលឹកដែរថា ពិធីបុណ្យសមុទ្រលើកទី៧ ឆ្នាំ២០១៨នេះ នឹងប្រារព្ធធ្វើឡើងនាពាក់កណ្ដាលខេត្តធ្នូ នៅឯខេត្តកោះកុង ហើយក៏មានការប្រកួតកីឡាច្រើនប្រភេទផងដែរក្នុងការអបអរកម្មវិធីមួយនេះ។ ដោយឡែកកីឡាម៉ូតូទឹកកម្ពុជាក៏បានអញ្ជើញម្ចាស់មេដាយមានទ្វីបអាស៊ី ដែលទើបនិងឈ្នះនៅឥណ្ឌូណេស៊ី មកចូលរួមបុណ្យសមុទ្រលើកនេះផងដែរ៕