• 2018-10-13 05:06:07
  • កីឡា​ផ្សេង​ៗ

អស្ចារ្យ​ណាស់ ស្រី​ស្អាត Casandre ​កូន​ខ្មែរ​កាត់​អាមេរិក ​បាន​មេដាយ​មាស​នៅ​អាមេរិក​ទៀត​ហើយ

  • 2018-10-13 05:06:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា​កីឡា​ការិនី​ខ្មែរ​-អាមេរិក​ Casandre Nico Tubbs ​ទទួល​បាន​មេដាយ​មាស ​កីឡា​តេក្ចាន់​ដូ ​នៅ​ទឹក​ដី​អាមេរិក នា​ព្រឹត្តិការណ៍ G2 President Cup ​ប្រភេទ​ទម្ងន់​៦២​គីឡូក្រាម។

រូបតំណាង

​ក្នុង​ការ​ប្រកួត​នោះ​ដែរ Sandre ​លេង​៤​ប្រកួត ​ដោយ​ក្នុង​នោះ​នាង​បាន​ឈ្នះ​ទាំង​កីឡា​ការិនី​លំដាប់​ថ្នាក់​ទី​៧​នៅ​លើ​លោក​ផង​ដែរ ​មុន​ពេល​បាន​មេដាយ​មាស​នេះ។ នេះ​បើ​តាម​លោក Greg Tubbs ដែល​ជា​ឪពុក​បាន​បញ្ជាក់។ នេះ​មិន​មែន​ជា​លើ​កទី​១ ​សម្រាប់ Sandre ​ក្នុង​ការ​ឈ្នះ​មេដាយ​កម្រិត​អន្តរជាតិ​នេះ​ទេ ​ពោល​គឺ​កាល​ពី​ពេល​កន្លង​ទៅ ​នាង​ធ្លាប់​ឈ្នះ​មេដាយ​ជា​ច្រើន​គ្រឿង​មក​ហើយ។

កាល​ពី​ស៊ីហ្គេម​២០១៧​កន្លង​ទៅ Sandre ​ក៏​បាន​ចូល​លេង​តំណាង​កម្ពុជា​ផង​ដែរ ​ដោយ​គ្រា​នោះ​នាង​ទទួល​បាន​ត្រឹម​មេដាយ​សំរឹទ្ធ ​ក្នុង​វិញ្ញាសា​ប្រយុទ្ធ ​ក្រោយ​ចាញ់​កីឡា​ការិនី​ថៃ។ ស្រប​ពេល​នៅ Asian Games ​វិញ ​នាង​ធ្វើ​មិន​បាន​ល្អ​ឡើយ ​ដោយ​ចាញ់​កីឡា​ការិនី​វៀតណាម ​នៅ​វគ្គ​៣២​នាក់​ចុង​ក្រោយ៕

អត្ថបទ៖ មុន្នីរម្យ

មតិយោបល់