• 2018-09-22 01:40:44
  • កីឡា​ផ្សេង​ៗ

ការ​ប្រកួត​ E-Sports ជើង​ឯក​ថ្នាក់​ជាតិ​ដឹង​ពេលវេលាប្រកួតហើយ

  • 2018-09-22 01:40:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​ (EFC)​គ្រោង​នឹង​រៀប​ចំ​ការ​ប្រកួត​​​ជ្រើស​រើស​ជើង​ឯក​ថ្នាក់​ជាតិ​ចាប់​ពី​​ចុង​ខែ​តុលា​រហូត​ដល់​ធ្នូ​ ឆ្នាំ​២០១៨​ទើប​ចប់។

ក្រុម Never Care ជា​ជើងឯក AK2 ឆ្នាំ​មុន

តាម​ការ​ឲ្យ​ដឹង​ជា​បឋម​ពី​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​ថា ការ​ប្រកួត​នឹង​​ធ្វើ​ឡើង​ទូទាំង​ប្រទេស​តែ​ម្តង​ដោយ​គ្រោង​ចាប់​ផ្តើម​​បើក​ចុះ​ឈ្មោះ​ពី​ថ្ងៃ​ទី​២៥​ ខែ​តុលា​​រហូត​ដល់​ថ្ងៃ​ទី​១​ ខែ​ធ្នូ​ ឆ្នាំ​២០១៨។ កាល​បរិច្ឆេទ​នេះ​ធ្វើ​ឡើង​នៅ​តាម​បណ្តា​ខេត្ត​ដែល​​ចែក​ចេញ​ជា​៥​តំបន់​សម្រាប់​ការ​ប្រកួត​ជម្រុះ​ស្វែង​រក​ក្រុម​ខ្លាំង​ៗ​តំណាង​តំបន់​ឡើង​មក​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​នៅ​រាជ​ធានី​ភ្នំពេញ។

ចំពោះ​ប្រាក់​រង្វាន់​ និង​តំបន់​ទាំង​៥​​ទូទាំង​ប្រទេស​ក៏​ដូច​ជា​វិញ្ញាសា​អ្វី​ខ្លះ​នោះ​ ក្រុម​ការងារ​នឹង​ផ្សាយ​ជូន​ជា​បន្ត​បន្ទាប់​ទៀត។ សូម​រង​ចាំ​តាម​ដាន​ព័ត៌មាន​​តាម​រយៈ​វិបសាយ​ Sabay និង​ផេក​ផ្លូវ​ការ​របស់​សហព័ន្ធ​ E-Sport Federation Cambodia៕

សកម្មភាព​ប្រកួត​កាល​ពី​ឆ្នាំ​២០១៧

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់