• 2018-09-18 04:09:21
  • កីឡា​ផ្សេង​ៗ

មូលហេតុ​សេះ​ពូល A ​អវត្តមាន​ប្រកួតប្រណាំង​សេះ​នៅ​ខែ​នេះ​

  • 2018-09-18 04:09:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ប្រណាំង​សេះ ​ពាន​រង្វាន់ Smart Land and Home Champion ​ប្រចាំ​ខែ​កញ្ញា ​នៅ​លើ​​ទីលាន SCT Sport Complex របស់​ក្រុមហ៊ុន 7NG ទឹក​ដី​វិហារសួគ៌​នោះ ​បាន​បញ្ចប់​ហើយ​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ។

សម្រាប់​ខែ​នេះ ​សេះ​មាន​២​ពូល គឺ​ពូលC ​និង​ពូល D ​ខណៈ​ដែល​ពូល A ​វិញ ​ដែល​ពោរពេញ​ដោយ​សេះ​លំដាប់​អន្តរជាតិ ​មិន​មាន​ការ​ប្រណាំង​ឡើយ។ មូលហេតុ ត្រូវ​បាន​លោក អឿន សុផល គណៈកម្មការ​រៀប​ចំ​ការ​ប្រកួត​អះអាង​ថា សេះ​លំដាប់​អន្តរជាតិ​ ក្នុង​ពូលA​ ត្រូវ​ការ​បំប៉ន ​សុខភាព​ សម្រាប់​ការ​ប្រកួត​នៅ​ខែ​បន្ទាប់ ​ក៏​ដូចជា​ថែទាំ​ឈាន​ទៅ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ធំ​ប្រចាំ​ឆ្នាំ ​នា​ខែ​ធ្នូ​ ខាង​មុខ។

ត្បិត​តែ​មិន​បាន​ប្រកួត​មែន ប៉ុន្តែ​សេះ​ពូល A ​៣​ក្បាល​ត្រូវ​បាន​ដាក់​បង្ហាញ​នៅ​ថ្ងៃ​ប្រកួត​កន្លង​ទៅ​នេះ ​ដើម្បី​ជា​ការ​ដាក់​លក់ ប្រសិន​បើ​មាន​អ្នក​ចាប់​អារម្មណ៍។ ក្នុង​នោះ​សេះ​ជយ​លាភី​ជើង​ឯក​កាល​ពី​ខែ​សីហា ​ឆ្នាំ​២០១៨ ​ឈ្មោះ ​Black Woman ​លក់​ក្នុង​តម្លៃ​១​ម៉ឺន​ដុល្លារ សេះ​ឈ្មោះ ​ការីណូ ​៧០០០​ដុល្លារ​ និង​សេះ​ឈ្មោះ ​ប៊េលី ​៧០០០​ដុល្លារ​ដែរ។

និយាយ​ពី​លទ្ធផល​ការ​ប្រកួត​ប្រចាំ​ខែ​កញ្ញា​នេះ​វិញ ​ពូល C ​បាន​ទៅ​លើ​សេះ​ NAVARA ​បញ្ជា​ដោយ​កីឡាករ​ឈ្មោះ មុំ ​លេខ២ បាន​ទៅលើ​សេះ​ឈ្មោះ​ អាឆ្លាម បញ្ជា​ដោយ​កីឡា​ករ នាក់ ម៉ៅ ​ ទទួល​បាន​ប្រាក់​រង្វាន់ ​៥០ម៉ឺនរៀល និង​លេខ៣ បាន​ទៅ​លើ​សេះ​ឈ្មោះ KK បញ្ជា​ដោយ​កីឡាករ លាស់ ម៉ាណ ​បាន​ប្រាក់​រង្វាន់​៤០​ម៉ឺន​រៀល។ សម្រាប់​ពូល D ​វិញ ចំណាត់ថ្នាក់លេខ១ សេះឈ្មោះ អាប៉ែក បញ្ជា​ដោយ​កីឡាក​រ ម៉ន រៃ ប្រាក់​រង្វាន់ ៣០ម៉ឺនរៀល, លេខ២ សេះ​ឈ្មោះ​ ប្រុស ប៉ាវ បញ្ជា​ដោយ ជន ស៊ីថា ប្រាក់រ​ង្វាន់ ២០ម៉ឺន​រៀល និង លេខ៣ សេះឈ្មោះ កេត ស៊ីការ បញ្ជា​ដោយ កីឡាករ ហេង ប្រាក់រង្វាន់ចំនួន១៥ម៉ឺនរៀល៕

អត្ថបទ៖ មុន្នីរម្យ

មតិយោបល់