- 2018-09-07 06:50:24
- កីឡាផ្សេងៗ
ក្រសួងអប់រំប្រកាសរៀបចំទិវាកីឡាអាស៊ានចុងខែនេះមានជិះកង់កម្សាន្ត
- 2018-09-07 06:50:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួងអប់រំប្រកាសរៀបចំទិវាកីឡាអាស៊ានចុងខែនេះមានជិះកង់កម្សាន្ត
ចន្លោះមិនឃើញ
ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីប្រកាសរៀបចំទិវាកីឡាអាស៊ាន និងអាស៊ានហាត់ប្រាណដើម្បីសុខភាពក្រោមប្រធានបទ «ជិះកង់ដើម្បីសុខភាព» ដែលគ្រោងរៀបចំថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ នៅភ្នំពេញក្នុងរយៈចម្ងាយផ្លូវ១២គីឡូម៉ែត្រ។
១-លក្ខខណ្ឌចូលរួម៖
បុរស និងនារី
ប្រជាពលរដ្ឋកម្ពុជា និងបរទេស
មានសុខភាពល្អបរិបូរណ៍
២-កាលបរិច្ឆេទ និងទីកន្លែងចុះឈ្មោះ៖
ការិយាល័យកីឡាទំនើប នៃនាយកដ្ឋានអប់រំកាយ និងកីឡា (ពហុកីឡដ្ឋានជាតិ)
សហព័ន្ធខ្មែរកីឡាទោចក្រយាន (ទីស្នាក់ការនៅអាគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា )
អ្នកចុះឈ្មោះចូលរួមត្រូវបានក្រសួងផ្ដល់ជូនអាវយឺត១ អាហារសម្រន់ និងទឹកសុទ្ធ
ចាប់ទទួលពាក្យចុះឈ្មោះចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ រហូតដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨