• 2018-09-05 08:49:18
  • កីឡា​ផ្សេង​ៗ

សូហ្វតេន្នីស បង្ហាញកម្រិត​​គុណភាព​របស់​ខ្លួន ​ក្រោយ​ចប់​ Asian Games

  • 2018-09-05 08:49:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​កីឡាករ​-​កីឡា​ការិនី​សូហ្វតេន្នីស​កម្ពុជា​បាន​បញ្ចប់​ភារកិច្ច​របស់​ខ្លួន​ក្នុង​ព្រឹត្តិការណ៍ Asian Games 2018 នៅ​ប្រទេស​ឥណ្ឌូណេស៊ី​កាល​ពី​ពេល​ថ្មី​ៗ​នេះ។

ឯកឧត្ដម ជា​​ ប៊ុនហេង

​ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​ប្រចាំ​ប្រចាំ​ទ្វីប​អាស៊ី​ខាង​លើ សូហ្វតេន្នីស​កម្ពុជា បាន​ធ្វើ​ការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​​ជា​មួយ​ប្រទេស​​ផ្សេងៗ រហូត​មាន​ឈ្មោះ​ជា​កីឡា​ដែល​ទទួល​ស្គាល់​ដោយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ថា ជា​កីឡា​មាន​ការ​ប្រដំប្រសង​​​​​គ្នា​ខ្លាំង​នៅ Asian Games ​ឆ្នាំ​នេះ។ ​​

​ក្រោយ​​​ត្រឡប់​មក​ដល់​ទឹក​ដី​កំណើត​ឯក​ឧត្ដម​ជា​ ប៊ុនហេង អគ្គលេខាធិការ​នៃ​សហព័ន្ធ​សូហ្វតេន្នីស​កម្ពុជា​បាន​ឲ្យ​ដឹង​ថា បើ​ទោះ​មិន​បាន​មេដាយ​ក្នុង​ព្រឹត្តិការណ៍​ខាង​លើ​នេះ​​មែន ប៉ុន្តែ​កីឡាករ​-​កីឡា​ការិនី​កម្ពុជា​បាន​​បង្ហាញ​សមត្ថភាព​​ឲ្យ​ប្រទេស​ខ្លាំង​ៗ​ខាង​វិស័យ​កីឡា​នេះ​មាន​​ការ​ស្ងើចសរសើរ​ដល់​កម្ពុជា​​ជា​ខ្លាំង។ ​ពិសេស​​នៅ​ពេល​កីឡា​ការិនី ម៉េត ម៉ារីយ៉ាន​ ប្រកួត​សន្សំ​ពិន្ទុ​លើក​ទី​២​ជា​មួយ​ម្ចាស់​ផ្ទះ​ឥណ្ឌូណេស៊ី​ពិត​ជា​​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង ដែល​ធ្វើ​ឲ្យ​ប្រទេស​ជប៉ុន​ក៏​សរសើរ​មក​កាន់​ក​ម្ពុជា​ដែរ​។

​​អគ្គលេខាធិការ​រូប​នេះ​​​បញ្ជាក់​បន្ថែម​ថា ក្នុង​ការ​ប្រកួត​ព្រឹត្តិការណ៍​ខាង​លើ​នេះ​ វា​ធំ​ហួស​​កម្រិត​សមត្ថភាព​ដែល​កម្ពុជា​មាន​សព្វថ្ងៃ​ ដូច្នេះ​ការ​ទទួល​បាន​មេដាយ​មិន​អាច​​ធ្វើ​បាន​ឡើយ។ ប៉ុន្តែ​ចំណាត់​ថ្នាក់​នៅ​លើ​ពិភព​លោក​ដែល​កម្ពុជា​​ស្ថិត​នៅ​លេខ ៩ ​នឹង​អាច​រំកិល​ខ្លួន​ឡើង​​ដល់​លេខ ៨ ​សម្រាប់​ឆ្នាំ​២០១៨ នេះ​បន្ទាប់​ពី​កីឡាករ​-​កីឡា​ការិនី​កម្ពុជា​បាន​បង្ហាញ​សមត្ថភាព​​នៅ​ Asian Games 2018 លើក​នេះ។ យ៉ាង​ណា​​​សម្រាប់​ចំណាត់​ថ្នាក់​នេះ​ប្រសិន​បើ​ឆ្នាំ​២០១៨ នេះ​មិន​ទាន់​យក​បាន ឆ្នាំ​ក្រោយ ​លោក​នឹង​ប្រឹងប្រែង​បន្ថែម​ទៀត​ ដើម្បី​លើក​កម្ពស់​កីឡា​នេះ​ឲ្យ​ខិត​មក​លេខ៨​ឲ្យ​បាន។

​សម្រាប់​​កីឡា​សូហ្វតេន្នីស​នៅ Asian Games ឆ្នាំ​នេះ​មាន​ប្រទេស​ចូលរួម​ចំនួន ១៤ ហើយ​ក្នុង​ចំណោម ១៤ ប្រទេស​នោះ​មាន ជប៉ុន​ដែល​ស្ថិត​នៅ​លេខ​រៀង​ទី​១​លើ​ពិភព​លោក​ក៏​​មិន​បាន​មេដាយ​មាស​ដែរ​គឺ​បាន​ទៅ​លើ​​ប្រទេស​កូរ៉េ​ខាង​ត្បូង៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់