- 2018-09-03 13:34:29
- កីឡាផ្សេងៗ
សម្តេចតេជោ ហ៊ុន សែន សរសើរម្ចាស់មេដាយមាសអាស៊ីអ្នកបង្កើតប្រវត្តិសាស្ត្រកម្ពុជា
- 2018-09-03 13:34:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្តេចតេជោ ហ៊ុន សែន សរសើរម្ចាស់មេដាយមាសអាស៊ីអ្នកបង្កើតប្រវត្តិសាស្ត្រកម្ពុជា
ចន្លោះមិនឃើញ
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានកោតសរសើរចំពោះកីឡាការិនី ខាន់ ចេសា និងកីឡាករ សាលី អ៊ូមើត ព្រមទាំងគ្រូបង្វឹក និងគណៈប្រតិភូកីឡាកម្ពុជាដែលទទួលបានជោគជ័យពីការប្រកួតកីឡាទ្វីបអាស៊ីឆ្នាំ២០១៨ដល់ប្រទេសកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា លទ្ធផលដែលទទួលបាននេះ មិនមែនជាបញ្ហាផ្ទាល់ខ្លួនសម្រាប់អ្នកទាំងពីរទេ ប៉ុន្តែនេះជាកិត្តិយសរបស់ជាតិទាំងមូល ដូច្នេះហើយបានជាត្រូវបានអមដំណើរដង្ហែដោយម៉ូតូធំ។ ម្ចាស់មេដាយមាសទាំងពីរគឺជាអ្នកបង្កើតប្រវត្តិសាស្ត្រសម្រាប់កម្ពុជា និងត្រូវបានក្រុមប្រឹក្សាអូឡាំពិកអាស៊ី និងពិភពលោកចារទុកជាប្រវត្តិសាស្ត្រ។
សម្តេចតេជោបញ្ជាក់ថា ការទទួលបានប្រាក់រង្វាន់មិនមែនជាបញ្ហាសំខាន់នោះទេ ប៉ុន្តែការទទួលបានមេដាយគឺជាការលើកកម្ពស់កិត្តិយស និងមុខមាត់ប្រទេសជាតិទៅលើឆាកអន្តរជាតិទើបជាសំខាន់បំផុត។
ក្នុងពិធីជួបស្វាគមន៍ដល់ជយលាភីនេះ សម្តេច ហ៊ុន សែន បានបំពាក់គ្រឿងឥស្សរិយយស និងដល់ប្រាក់រង្វាន់លើកទឹកចិត្ត។ កីឡាការិនី ខាន់ ចេសា ទទួលបានប្រាក់រង្វាន់តាមអនុក្រឹត្យពីរាជរដ្ឋាភិបាល៨០លានរៀលសម្រាប់មេដាយ១គ្រឿង និងប្រាក់ផ្ទាល់ខ្លួនរបស់សម្តេចតេជោ ហ៊ុន សែន ១ម៉ឺនដុល្លារអាមេរិក។
ចំពោះកីឡាករ សាលី អ៊ូមើតដែលឈ្នះមេដាយមាស១ និងសំរឹទ្ធ១ទទួលបានប្រាក់រង្វាន់តាមអនុក្រឹត្យចំនួន១០៤លានរៀល និងប្រាក់ផ្ទាល់របស់សម្តេចចំនួន១៣០០០ដុល្លារអាមេរិក។ ចំណែកគ្រូបង្វឹករបស់ម្ចាស់មេដាយមាសទាំងពីរទទួលបានប្រាក់ឧបត្ថម្ភ ៨០លានរៀល និងប្រាក់ផ្ទាល់ពីសម្តេច១ម៉ឺនដុល្លារអាមេរិកដូចគ្នា៕