- 2018-08-31 01:27:00
- កីឡាផ្សេងៗ
៣ប្រភេទកីឡាកម្ពុជាជោគជ័យឆ្នាំ២០១៨ និង១ប្រភេទទៀតត្រៀមចេញប្រយុទ្ធ
- 2018-08-31 01:27:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៣ប្រភេទកីឡាកម្ពុជាជោគជ័យឆ្នាំ២០១៨ និង១ប្រភេទទៀតត្រៀមចេញប្រយុទ្ធ
ចន្លោះមិនឃើញ
បើគិតមកដល់ពេលនេះមានប្រភេទកីឡាចំនួន ៣ ហើយ ដែលបង្ហាញភាពជោគជ័យដណ្ដើមបានមេដាយជូនជាតិក្នុងព្រឹត្តិការណ៍អន្តរជាតិធំៗ បន្ថែមលើសពីនេះ នឹងមាន១ប្រភេទកីឡាទៀត ដែលត្រៀមការប្រកួតកម្រិតពិភពលោកនៅពាក់កណ្ដាលខែកញ្ញា ឆ្នាំ២០១៨នេះដែរ។
ប្រភេទកីឡាដែលកម្ពុជាទទួលបានជោគជ័យក្នុងឆ្នាំ២០១៨រួមមាន តេក្វាន់ដូ ITF, ម៉ូតូទឹក និង ជឺជីតស៊ូ ស្របពេលកីឡាដែលត្រៀមចេញទៅប្រកួតជ្រើសរើសជើងឯកពិភពលោកនៅថ្ងៃទី១៣-១៦ ខែកញ្ញា នោះគឺប៉េតង់ ដែលការប្រកួតនេះនឹងធ្វើឡើងនៅប្រទេសកាណាដា។
១-តេក្វាន់ដូ ITF ៖ គ្រប់គ្នាប្រហែលបានដឹងហើយថា កីឡានេះទើបតែបញ្ចប់ការប្រកួតកម្រិតពិភពលោក ផ្នែកយុវជនកាលពីពេលថ្មីៗនេះ។ ជាលទ្ធផលគឺកម្ពុជាទទួលបានមេដាយប្រាក់១គ្រឿង និងសំរឹទ្ធ១គ្រឿង។ នេះជាជោគជ័យថ្មីមួយសម្រាប់ប្រភេទកីឡានេះក្នុងព្រឹត្តិការណ៍កម្រិតពិភពលោក។
២-ម៉ូតូទឹក៖ ប្រភេទកីឡានេះដណ្ដើមបានមេដាយមាស ១ និងសំរឹទ្ធមួយគ្រឿងពីព្រឹត្តិការណ៍ Asian Games 2018 នៅប្រទេសឥណ្ឌូណេស៊ី ដែលធ្វើបានកាលពីពេលថ្មីៗនេះដោយកីឡាករ សាលី អ៊ូមើត។
៣- ជឺជីតស៊ូ៖ កីឡាការិនីជម្រើសជាតិកម្ពុជាជឺជីតស៊ូ Jessa Khan បានធ្វើឲ្យប្រទេសក្នុងទ្វីបអាស៊ីមានការភ្ញាក់ផ្អើល ដោយផ្ដួលដៃគូឲ្យបង់បង់ការប្រកួតតាំងពីវគ្គដំបូងដល់វគ្គផ្ដាច់ព្រ័ត្រ។ ប្រភេទកីឡានេះដណ្ដើមបានមេដាយមាស១គ្រឿងពីព្រឹត្តិការណ៍ Asian Games 2018 នៅប្រទេសឥណ្ឌូណេស៊ី។
ចំណែកប្រភេទកីឡាប៉េតង់គឺកីឡាករ សុខ ចាន់មាន កំពុងត្រៀមខ្លួនការពារមេដាយមាសរបស់ខ្លួន នៅប្រទេសកាណាដា ក្នុងព្រឹត្តិការណ៍ការប្រកួតដណ្ដើមជើងឯកពិភពលោកលើវិញ្ញាសាវាយយកពិន្ទុ។ ប្រទេសកីឡានេះក៏ជាប្រភេទកីឡាមួយដែលកម្ពុជាតែងធ្វើបានល្អក្នុងឆាកអន្តរជាតិ៕