- 2018-08-27 01:24:51
- កីឡាផ្សេងៗ
ពេលនេះប្រទេសអាស៊ាន៩ហើយបានមេដាយកីឡាទ្វីបអាស៊ី
- 2018-08-27 01:24:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពេលនេះប្រទេសអាស៊ាន៩ហើយបានមេដាយកីឡាទ្វីបអាស៊ី
ចន្លោះមិនឃើញ
ប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលហៅកាត់ថា អាស៊ានមាន៩ហើយដែលមានមេដាយរាប់ក្នុងតារាងមេដាយនៃព្រឹត្តិការណ៍កីឡាទ្វីបអាស៊ីឆ្នាំ២០១៨នៅប្រទេសឥណ្ឌូណេស៊ី។
ម្ចាស់ផ្ទះឥណ្ឌូណេស៊ីជាប្រទេសកំពុងឈ្នះមេដាយច្រើនជាងគេ បើគិតក្នុងប្រទេសតំបន់អាស៊ាន។ បន្ទាប់មកប្រទេសថៃ ហ្វីលីពីន សិង្ហបុរី កម្ពុជា វៀតណាម ឡាវ និងមីយ៉ាន់ម៉ា។ ចំណែកប្រទេសប៊្រុយណេ និងទីម័រខាងកើតមិនទាន់បានមេដាយចូលតារាងឡើយ។
ប្រទេសអាស៊ាន
បើនិយាយពីអាស៊ីទាំងមូល មិនទាន់មានប្រទេសណានាំមុខប្រទេសចិនឡើយបើគិតតាំងពីថ្ងៃប្រកួតចាប់ផ្តើមរហូតដល់ពេលនេះ។ គិតត្រឹមព្រឹកថ្ងៃទី២៧ សីហានេះ ចិនឈ្នះមេដាយមាស៧៨ ប្រាក់៥៩ និងសំរឹទ្ធ៣៧ដែលសរុបទាំងអស់១៧៤គ្រឿងហើយ។ ឈរលេខ២ដោយប្រទេសជប៉ុន លេខ៣ដោយកូរ៉េខាងត្បូង លេខ៤ដោយប្រទេសអ៊ីរ៉ង់ និងលេខ៥ដោយម្ចាស់ផ្ទះឥណ្ឌូណេស៊ី។