• 2018-08-25 07:43:08
  • កីឡា​ផ្សេង​ៗ

កម្ពុជា​ឡើង​មក​លេខ​១៦ លើ​វៀតណាម​ ក្រោយ​បាន​មេដាយ​មាស​ទី​២​

  • 2018-08-25 07:43:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​​ដណ្ដើម​បាន​មេដាយ​មាស​ទី​២​លើ​ប្រភេទ​កីឡា​​ ម៉ូតូ​ទឹក​កាល​ពី​ព្រឹក​មិញ​នេះ កម្ពុជា​បាន​រំកិល​ខ្លួន​ឡើង​មក​កាន់​លេខ​រៀង​ទី​១៦ លើ​ប្រទេស​វៀតណាម​ ដែល​​ស្ថិត​នៅ​លេខ​រៀង​ទី​១៧ ក្នុង​​តារាង​ចំណាត់​ថ្នាក់​មេដាយ​ព្រឹត្តិការណ៍ Asian Games 2018 ដែល​កំពុង​ធ្វើ​ឡើង​នៅ​ប្រទេស​​ឥណ្ឌូណេស៊ី​។

កីឡាករ សាលី អ៊ូមើត ​លើក​ទង់​ជាតិ​កម្ពុជា​ពេល​ឈ្នះ​ការ​ប្រកួត (រូបថត៖ NOCC)

​បើ​គិត​ត្រឹម​​ពេល​នេះ​កម្ពុជា​ទទួល​បាន​មេដាយ​​​មាស​​ចំនួន​ពីរ​គ្រឿង​​​គឺ​​បាន​លើ​ប្រទេស​​​កីឡា​ ម៉ូតូ​ទឹក​ ដែល​ជា​មេដាយ​មាស​ទី​២​ លើ​វិញ្ញាសា Ski Modified ​និង​មេដាយ​មាស​ទី​១​បាន​លើ​ប្រភេទ​កីឡា ជឺជីតស៊ូ ​ប្រភេទ​ទម្ងន់​​ក្រោម ៤៩​​ គីឡូក្រាម។

​មេដាយ​មាស​ទី​១​រក​បាន​ដោយ​កីឡា​ការិនី Jessa Khan ​ស្រប​ពេល​មេដាយ​មាស​ទី​២​រក​បាន​ដោយ​កីឡាករ​ សាលី អ៊ូមើត ។ ​ភាព​ជោគជ័យ​​ក្នុង​ព្រឹត្តិការណ៍​កីឡា​ប្រចាំ​ទ្វីប​អាស៊ី​​ឆ្នាំ​នេះ​ ​កម្ពុជា​បាន​បំបែក​កំណត់​ត្រា ៦៤ ឆ្នាំ ដោយ​គិត​តាំង​ពី​ឆ្នាំ​១៩៥៤​មក ​នេះ​ជា​លើក​ទី​១​ហើយ​​ដែល​ប្រទេស​កម្ពុជា​ដណ្ដើម​មេដាយ​មាស​២​គ្រឿង​​៕ ​​​​​

សកម្មភាព Jessa Khan ប្រកួត​ម្សិល​មិញ​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទថ្មី