• 2018-08-22 10:12:49
  • កីឡា​ផ្សេង​ៗ

ស្រី​ស្អាត លីណា​ បង្ហាញ​អារម្មណ៍​ពិត​របស់​អត្តពលិក​អាជីព​ មើល​ហើយ​រំជួល​ចិត្ត​​

  • 2018-08-22 10:12:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ស្រី​ស្អាត ឈឿង លីណា កីឡាការិនី​​ជម្រើស​ជាតិ​​តេក្វាន់ដូ WTF ​បាន​បង្ហាញ​ពី​អារម្មណ៍​ពិត​របស់​​អត្តពលិក​​ ​ក្នុង​នាម​ជា​កីឡាករ​​ កីឡា​កាិនី​​​ចេញ​​ប្រកួត​តំណាង​ឲ្យ​ជាតិ​ ដែល​​តែង​រង​ការ​រិះគន់​នៅ​ពេល​​លទ្ធផល​មិន​ល្អ​ប្រសើរ​។

ឈឿង លីណា

កីឡា​ការិនី​ស្រស់​ស្អាត​រូប​នេះ​បាន​សរសេរ​យ៉ាង​ដូច្នេះ​នៅ​លើ​គណនី​ Facebook របស់​ខ្លួន​​​​​ថា ៖«នៅ​ពេល​ខ្ញុំ​ឈ្នះ ​ខ្ញុំ​ជា​កិត្តិយស​ជាតិ នៅ​ពេល​ចាញ់​ខ្ញុំ​គ្រាន់​តែ​ជា​ជន​បរាជ័យ​ម្នាក់។ សម្ពាធ​ខ្លាំង​នៅ​ត្រង់ថា អ្នក​គឺ​ជា​អត្តពលិក​អាជីព​ម្នាក់​តែង​ធ្លាប់​ទទួល​បាន​ជោគជ័យ​។ សម្រាប់​អ្នក​បាន​ឈរ​នៅ​លើ​កំពូល​វេទិកា អ្នក​មាន​សមិទ្ធផល​ល្អ​នៅ​តាម​បណ្ដា​ប្រទេស​អន្តរជាតិ ​​​នឹង​មាន​​មនុស្ស​ជា​ច្រើន​ទទួល​ស្គាល់​ ព្រម​ទាំង​មក​ជា​មួយ​រាល់​ពាក្យ​អបអរសាទរ​​ពី​ភាគី​ទាំងអស់»។

លីណា​បន្ត​ថា ៖«តែ​ផ្ទុយ​នឹង​ភាព​ជោគជ័យ​ទៅ​ជា​ភាព​បរាជ័យ​ ​ដោយ​លើក​​ហេតុផល​ផ្ទាល់ខ្លួន ​ឬ​ហេតុផល​នៃ​គូ​ប្រកួត ដូច​ជា​​ការ​រង​របួស​មួយ​ចំនួន​​ ​ដែល​អ្នក​កំពុង​ជួប​ប្រទះ ហេតុផល​ដែល​អ្នក​ត្រូវ​បាន​រង​ការ​ឈឺ​ចុកចាប់​នៅ​ពេល​ហ្វឹកហាត់​ត្រៀម​ចេញ​ប្រកួត ទាំង​អស់​នេះ​ ជន​រិះគន់​មួយ​ចំនួន​មិន​យល់ ​ថែម​ទាំង​ជេរប្រមាថ​មើល​ស្រាល​អ្នក​ទៅ​វិញ»។

«ថ្ងៃនេះ​ពួកគេ​បាន​បាត់បង់​ឱកាស​ឈ្នះ​ពួកគេ​បរាជ័យ។ នេះ​គឺ​ជា​អ្វី​ដែល​ពួកគេ​មិន​ចង់​បាន​ មិន​ចង់​ជួប។ អ្នក​ណា​ដែល​មិន​ចង់​យក​មេដាយ​ជូន​ជាតិ​ និង​បុគ្គល​ផ្ទាល់​ខ្លួន​នោះ។ អ្នក​ណា​មិន​ចង់​លើក​តម្កើង​ភាព​រុងរឿង​របស់​ប្រទេស​នោះ តើ​នរណា​ម្នាក់​ដែល​ចង់​បាត់​បង់​វា?»។

«ថ្ងៃនេះ​ពួកគេ​បាត់បង់​វា ប៉ុន្តែ​អ្នក​ត្រលប់​ទៅ​មើល​អ្វី​ ដែល​ពួកគេ​បាន​ធ្វើ​ហើយ​បង្កើត​ឈ្មោះ​សម្រាប់​កីឡា​កម្ពុជា។ ជំនួស​ឲ្យ​ការ​រិះគន់​ជេរប្រមាថ​ពួកគេ​ដូច្នេះ ហេតុអ្វី​បាន​ជា​អ្នក​មិន​ព្យាយាម​ ដើម្បី​លើក​ទឹក​ចិត្ត​ពួកគេ​វិញ​ទៅ។ ឥឡូវ​នេះ​ពួកគេ​ត្រូវ​ការ​ការ​លើកទឹកចិត្ត​មួយ​ចំនួន​ធំ​ពី​ប្រជាជន​នៃ​ប្រទេស​របស់​ខ្លួន​ជាជាង​ការ​រិះគន់​សម្រាប់​ពួកគេ» ៕ ​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទថ្មី