• 2018-08-22 08:03:20
  • កីឡា​ផ្សេង​ៗ

ស៊ន សៀវម៉ី ​ទម្លាយ​មូលហេតុ​ពីរ​​​ដែលនាំ​ឲ្យ​ចង់​​​​​សម្រាក​ពី​កីឡា​មួយ​រយៈ​

  • 2018-08-22 08:03:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា​ការិនី​ជម្រើស​ជាតិ​កម្ពុជា ស៊ន សៀវម៉ី ​​បាន​ធ្លាក់​ចេញ​ពី​ព្រឹត្តិការណ៍ Asian Games 2018 ត្រឹម​វគ្គ​៨​នាក់​ចុង​ក្រោយ​​កាល​ពី​ម្សិល​មិញ​នេះ។

ស៊ន សៀវម៉ី

មុន​​ធ្វើ​ការ​ចេញ​ដំណើរ​ទៅ​ប្រទេស​ឥណ្ឌូណេស៊ី​ ក្នុង​ការ​ចូល​រួម​ព្រឹត្តិការណ៍​ខាង​លើ​នេះ ​សៀវម៉ី បាន​ទម្លាយ​​​មូល​ហេតុ​ចំនួន ២ ដែល​ធ្វើ​​ឲ្យ​កីឡា​ការិនី​រូប​នេះចង់​សម្រាក​​​ពី​វិស័យ​កីឡា​តេក្វាន់ដូ​រយៈ​ពេល​យូរ ដែល​មិន​ទាន់​កំណត់​បាន​ថា នឹង​វិល​វិញ​នៅ​ពេល​ណា​។ ​​​​​​​​ មូលហេតុ​​ទី​១ ដែល​គ្រោង​សម្រាក​​នោះ​ ម្ចាស់​មេដាយ​មាស​អាស៊ី​ឆ្នាំ​២០១៤ ​រូប​នេះ​​រៀបរាប់​យ៉ាង​ដូច្នេះ​យ៉ាង​ដូច្នេះ​ថា « ខ្ញុំ​ដឹង​​ពី​​ខ្លួន​របស់​ខ្ញុំ​​បង​ ថា​ វា​មាន​បញ្ហា​លំបាក​​អ្វី​ខ្លះ​។ ខ្ញុំ​​មាន​អារម្មណ៍​ថា ខ្លួន​របស់​ខ្ញុំ​ឈឺ​ច្រើន​ ដូច្នេះ​ខ្ញុំ​គិត​ថា ត្រូវ​ការ​សម្រាក​មួយ​រយៈ​ ហើយ​ក៏​មិន​ប្រាកដ​ថា នឹង​ចូល​លេង​កីឡា​វិញ​ឬ​យ៉ាង​ណា​នោះ​ដែរ។ សំខាន់​គ្មាន​អ្នក​ណា​ដឹង​ថា ខ្ញុំ​ហាត់​ទាំង​ឈឺ​ឡើយ។ និយាយ​រួម​មាន​តែ​ខ្ញុំ​និង​គ្រូ​ខ្ញុំ​ទេ ​ដែល​ដឹង» ។

​​មូលហេតុ​ទី​២ សៀវម៉ី និយាយ​ថា « ​​បញ្ញា​ធំ​របស់​ខ្ញុំ​គឺ​អារម្មណ៍​​មិន​សប្បាយ​ចិត្ត​បង។ ​ខ្ញុំ​គិត​ថា​ ខ្ញុំ​មិន​ល្អ​គ្រប់​គ្រាន់​សម្រាប់​បន្ត​ទៅ​មុខ​ទៀត ព្រោះ​អី​មាន​អ្នក​នៅ​ជុំ​វិញ​ខ្លួន​ខ្ញុំ​ ដែល​គេ​ឃើញ​អ្នក​ផ្សេង​ល្អ​ជាង​ខ្ញុំ​។ ចឹង​ហើយ​ខ្ញុំ​ចង់​ឲ្យ​អ្នក​ដែល​គាត់​មើល​ឃើញ​អ្នក​ផ្សេង​ ដែល​ល្អ​ជាង​ខ្ញុំ​មក​ជំនួស​ខ្ញុំ​» ។

ក្រៅ​ពី​ធ្លាប់​ឈ្នះ​មេដាយ​មាស​ Asian Games នៅ​ឆ្នាំ​២០១៤ ស៊ន សៀវម៉ី ធ្លាប់​ឈ្នះ​មេដាយ​មាស​ពីរ​គ្រឿង​ពី​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​នៅ​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៣ ហើយ​ក៏​ធ្លាប់​ឈ្នះ​មេដាយ​ប្រាក់​១​គ្រឿង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០១១ផង​ដែរ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទថ្មី