• 2018-08-21 02:33:06
  • កីឡា​ផ្សេង​ៗ

អបអរសាទរ!​ ស៊ន សៀវម៉ី​ បាន​ឡើង​វគ្គ​៨​នាក់​ចុង​ក្រោយ​ហើយ

  • 2018-08-21 02:33:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីរនារី​ជា​​ក្តី​សង្ឃឹម​កម្ពុជា​ ស៊ន សៀវម៉ី បាន​ក្លាយ​ជា​អត្តពលិក​​កម្ពុជា​ទី​១​បាន​ឡើង​វគ្គ​បន្ត​ក្នុង​ព្រឹត្តិការណ៍​កីឡា​​ទ្វីប​អាស៊ី​ឆ្នាំ​នេះ​ បន្ទាប់​ពី​ផ្តួល​កីឡា​ការិនី​ស្រី​លង្កា​ Ranuri បោះ​បង់​ការ​ប្រកួត​នៅ​វគ្គ​១៦​នាក់។

កីឡា​ការិនី ស៊ន សៀវម៉ី

តាម​ការ​បង្ហាញ​របស់​គណៈកម្មការ​រៀប​ចំ​ការ​ប្រកួត​បាន​បង្ហាញ​ថា កីឡា​ការិនី​ស្រី​លង្កា​ Wickramasinghalage Ranuri អាយុ​២៣​ឆ្នាំ​បាន​បោះ​បង់​ចោល​ការ​ប្រកួត។ កីឡា​ការិនី​កម្ពុជា​​ ស៊ន សៀវម៉ី​ អាយុ​២១​ឆ្នាំ​​​​បាន​ក្លាយ​ជា​​កីឡា​ការិនី​កម្ពុជា​ទី​១​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​២១​ សីហា នេះ​ដើម្បី​ឡើង​ទៅ​វគ្គ​បន្ត បន្ទាប់​ពី​កីឡា​ផ្សេង​ៗ​ចាញ់​អស់​ជា​ច្រើន។

សៀវម៉ី ចាប់​លេង​តេក្វាន់ដូ​ឆ្នាំ​២០១៤​​នឹង​ត្រូវ​ប៉ះ​កីឡា​ការិនីអ៊ូប៉េគីស្ថាន Osipova Svetlana វគ្គ​៨​នាក់​ចុង​ក្រោយ។ តាម​មើល​ប្រវត្តិ​របស់​កីឡា​ការិនី​អ៊ូប៉េគីស្ថាន​នេះ​ឃើញ​ថា មិន​សូវ​មាន​បទ​ពិសោធ​ច្រើន និង​កម្រិត​ពិភព​លោក​ក៏​ទាប​ជាង​ ស៊ន សៀវម៉ី។ ប្រសិន​បើ​កីឡា​ការិនី​កម្ពុជា​កម្ពស់​​ខ្ពស់​នេះ​ឈ្នះ​ការ​ប្រកួត​ជា​មួយ​ Svetlana នឹង​មាន​មេដាយ​សំ​រឹទ្ធ​ក្នុង​ដៃ៕

លទ្ធផល​បង្ហាញ គ្មាន​ការ​ប្រកួត​

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់
អត្ថបទថ្មី