- 2018-08-20 03:47:10
- កីឡាផ្សេងៗ
មើលប្រវត្តិដៃគូនេះ ស៊ន សៀវម៉ី ប្រកួតព្រឹកស្អែកសង្ឃឹមច្រើន
- 2018-08-20 03:47:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មើលប្រវត្តិដៃគូនេះ ស៊ន សៀវម៉ី ប្រកួតព្រឹកស្អែកសង្ឃឹមច្រើន
ចន្លោះមិនឃើញ
កីឡាការិនីតេក្វាន់ដូក្តីសង្ឃឹមកម្ពុជា ស៊ន សៀវម៉ី នឹងប្រកួតវេលាម៉ោង៩ព្រឹក ថ្ងៃទី២១ សីហាស្អែកនេះជាមួយនឹងកីឡាការិនីស្រីលង្កា Ranuri ក្នុងព្រឹត្តិការណ៍កីឡាទ្វីបអាស៊ីនៅឥណ្ឌូណេស៊ី។
ប្រវត្តិសង្ខេបកីឡាការិនីស្រីលង្កា Ranuri
កីឡាការិនីស្រីលង្កា Wickramasinghalage Ranuri អាយុ២៣ឆ្នាំដែលមានកម្ពស់១.៧៤ម៉ែត្រ និងទម្ងន់៧២គីឡូក្រាម។ នេះបើតាមទិន្នន័យដែលគណៈកម្មការរៀបចំការប្រកួតកីឡាទ្វីបអាស៊ីឆ្នាំ២០១៨បានបង្ហាញ។
Ranuri មិនសូវមានបទពិសោធច្រើនឡើយក្នុងការប្រកួតកម្រិតអន្តរជាតិ។ ក្នុងការប្រកួតជើងឯកតេក្វាន់ដូអាស៊ីនៅប្រទេសវៀតណាម ឆ្នាំ២០១៨ កីឡាការិនីរូបនេះបានចាញ់ក្នុងជុំដំបូងពោលគឺវគ្គ៣២នាក់តែម្តង។
ដោយឡែកនិយាយពីចំណាត់ថ្នាក់ពិភពលោកវិញ គិតត្រឹមថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅ កីឡាការិនីស្រីលង្កានេះស្ថិតនៅចំណាត់ថ្នាក់លេខ១២០។
ប្រវត្តិសង្ខេប ស៊ន សៀវម៉ី
ចំណែកកីឡាការិនីកម្ពុជា ស៊ន សៀវម៉ី អាយុ២១ឆ្នាំដែលមានកម្ពស់១.៨៣ម៉ែត្រ និងទម្ងន់៧៣គីឡូក្រាម។ ប្រការនេះបង្ហាញឲ្យឃើញថា ស៊ន សៀវម៉ី ហាក់មានប្រៀបខាងកម្ពស់ ខណៈវីរនារីកម្ពុជានេះមានលក្ខណៈពិសេសទាត់ខ្ពស់បានច្រើនតង់។
សៀវម៉ី ចាប់លេងតេក្វាន់ដូឆ្នាំ២០១៤ និងក្លាយជាកីឡាការិនីកម្ពុជាតែម្នាក់គត់ឈ្នះមេដាយមាសអាស៊ីកាលពីឆ្នាំ២០១៤។ កីឡាការិនីកម្ពុជាក៏ជាក៏ជាកីឡាការិនីទី១ដែលឈ្នះសិទ្ធិពេញលេញទៅកីឡាអូឡាំពិកនៅប្រេស៊ីល និងធ្លាប់ប្រកួតលើកអូឡាំពិកលើកដំបូងឆ្នាំ២០១២នៅអង់គ្លេស ព្រមទាំងឈ្នះមេដាយមាស២លើកកីឡាស៊ីហ្គេម។
និយាយពីចំណាត់ថ្នាក់ពិភពលោកវិញគិតត្រឹមថ្ងៃទី១ កក្កដា ២០១៨ ស៊ន សៀវម៉ី ស្ថិតនៅលេខទី២៦ក្នុងវិញ្ញាសា -៧៣គីឡូក្រាម លេខរៀងទី៩៦ក្នុងវិញ្ញាសា +៧៣គីឡូក្រាម និងលេខរៀងទី២៩៣ក្នុងវិញ្ញាសា-៦៧គីឡូក្រាម។ នៅព្រឹកស្អែកនេះដែរកីឡាការិនីខ្មែរ-អាមេរិក Casandre Nico Tubbs ប៉ះកីឡាការិនីវៀតណាម Pham Thi Thu Hien ក្នុងប្រភេទវិញ្ញាសា៥៧គីឡូក្រាម៕