• 2018-07-30 02:34:57
  • កីឡា​ផ្សេង​ៗ

ប្រកួត​​ក្នុង​ពូលចប់​​ ត្រូវ​ប្រកួត​យ៉ាង​មិច​ទៀត ជើង​ឯក​ E-Sports នៅ​សិង្ហបុរី?

  • 2018-07-30 02:34:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​កីឡា​អេឡិចត្រូនិក​ជើង​ Hyperplay វិញ្ញាសា​ League of Legends បាន​ដំណើរ​ការ​ប្រកួត​១​ថ្ងៃ​ហើយ​​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល ប៉ុន្តែ​តាម​ពូល​នីមួយ​ៗ​ត្រូវ​​ប្រកួត​គ្នា​ជា​លើក​ទី​២​ថ្ងៃ​ចន្ទ ទី​៣០​ ខែ​កក្កដា​នេះ​បន្ត​ទៀត។ បន្ទាប់​ពី​ចប់​ប្រកួត​​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល​ ក្រុម​មួយ​ចំនួន​ដែល​ធ្វើ​មិន​បាន​ល្អ​ក៏​មាន​ឱកាស​ប្រកួត​​បន្ត។

ក្រុម Revenge Team

រូបមន្ត​​ប្រកួត​បន្ទាប់​ពី​ចប់​ក្នុង​ពូល

  • ក្រុម​លេខ​​៤​ក្នុង​ពូល​ A ត្រូវ​ប្រកួត​ នឹង​ក្រុម​លេខ​​៥​ ក្នុង​ពូល​ B​ ដើម្បី​រក​ក្រុម​ឈ្នះ​ឡើង​ទៅ​ប្រកួត​ក្រុម​​នឹង​ក្រុម​លេខ​៣​ក្នុង​ពូល​ A ដែល​ឈរ​ចាំ​ជុំ​ដំបូង។ ​ក្រុម​ឈ្នះ​នៅ​ជុំ​នេះ​ត្រូវ​ឡើង​ទៅ​ប្រកួត​ក្រុម​លេខ​២ ពូល​ A ​ដែល​ឈរ​ចាំ​វគ្គ​៨​ក្រុម​ចុង​ក្រោយ។ ក្រុម​ឈ្នះ​បន្ត​នេះ​ត្រូវ​ឡើង​ទៅ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​​ជា​មួយ​ក្រុម​លេខ​១​ក្នុង​ពូល​ B ដើម្បី​រក​ក្រុម​ឈ្នះ​ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ។​​

  • ក្រុម​លេខ​៤​​ក្នុង​ពូល​ B ត្រូវ​ជួប​ក្រុម​​៥​​ក្នុង​ពូល​ ​ A ដើម្បី​រក​ក្រុម​ឈ្នះ​ឡើង​ទៅ​ប្រកួត​​នឹង​ក្រុម​​លេខ​៣​ក្នុង​ពូល​ B ដែល​ឈរ​ចាំ​ជុំ​ដំបូង។ ក្រុម​ឈ្នះ​​ជុំ​នេះ​​ត្រូវ​ឡើង​ទៅ​ប្រកួត​នឹង​​ក្រុម​លេខ​២​ពូល​ B ដែល​ឈរ​ចាំ​វគ្គ​៨​ក្រុម​ចុង​ក្រោយ។ ក្រុម​ឈ្នះ​បន្ត​នេះ​ត្រូវ​ឡើង​ទៅ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ជា​មួយ​ក្រុម​លេខ​១​ក្នុង​ពូល​ A ដើម្បី​រក​ក្រុម​​ឈ្នះ​ឡើង​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ។

នេះ​លទ្ធផល​កាល​ពី​ម្សិលមិញ

ក្រុម​ Revenge Team របស់​កម្ពុជា​ពូល​ A​ ​ជា​មួយ​​​ថៃ​ ម្ចាស់​ផ្ទះ​សិង្ហបុរី​ ហ្វីលីពីន​ និង​ប្រ៊ុយណេ។ ​ពូល​ B មាន​​ម៉ាឡេស៊ី​ ឥណ្ឌូណេស៊ី​ វៀតណាម​ ឡាវ និង​មីយ៉ាន់ម៉ា​។ ដោយ​ឡែក​ការ​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​ថ្ងៃ​ទី​១​ម្សិល​មិញ ក្រុម​ Revenge Team តំណាង​ឲ្យ​កម្ពុជា​បាន​ចាញ់​​ទាំង​៤​ប្រកួត​គឺ​​ចាញ់​​ហ្វីលីពីន​ ថៃ សិង្ហបុរី​ និង​ ប្រ៊ុយណេ។

កម្មវិធី​ប្រកួត​សន្សំ​ពិន្ទុ​ក្នុង​ពូល​ជុំ​ទី​២​ ថ្ងៃ​ទី​៣០​ កក្កដា​ ២០១៨

  • ប្រ៊ុយណេ​ vs កម្ពុជា វេលា​ម៉ោង ​១១​ព្រឹក​​​​
  • កម្ពុជា​ vs សិង្ហបុរី វេលា​ម៉ោង ១​រសៀល​​​​
  • ថៃ​ vs កម្ពុជា វេលា​ម៉ោង ៦​ល្ងាច​​​​
  • កម្ពុជា​ vs ហ្វីលីពីន​ វេលា​ ៨​ម៉ោង​យប់
សកម្មភាព​កាល​ពី​ម្សិល​មិញ

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់