- 2018-07-23 00:21:01
- កីឡាផ្សេងៗ
មកស្គាល់កីឡាការិនីខ្មែរកូនកាត់៣នាក់ដ៏ស្រស់ស្អាត
- 2018-07-23 00:21:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់កីឡាការិនីខ្មែរកូនកាត់៣នាក់ដ៏ស្រស់ស្អាត
ចន្លោះមិនឃើញ
ប្រទេសកម្ពុជាមានកីឡាករ កីឡាការិនីកូនកាត់ជាច្រើននាក់ដែលកំពុងរស់នៅក្រៅប្រទេសក្នុងនោះកីឡាការិនី៣នាក់ដែលបានចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជាក្នុងការចេញទៅប្រកួតលើឆាកអន្តរជាតិ។ កីឡាការិនីទាំង៣នាក់នោះមិនត្រឹមតែមានសមត្ថភាពផ្នែកកីឡាប៉ុណ្ណោះទេ ប៉ុន្តែសូម្បីរូបកាយក៏ស្រស់ស្អាតត្រូវបានមហាជនចាប់អារម្មណ៍ថែមទៀត។
កញ្ញា Sandra Hill
កីឡាការិនីបាល់ទាត់ខ្មែរ-អូស្ត្រាលី កញ្ញា Sandra Hill បានមកចូលរួមជាមួយក្រុមជម្រើសជាតិនារីកម្ពុជាកាលពីពាក់កណ្តាលខែមិថុនាកន្លងទៅនេះដើម្បីតំណាងឲ្យកម្ពុជាចូលរួមប្រកួតពានរង្វាន់នារីកម្រិតអាស៊ាន AFF Women's Championship ឆ្នាំនៅប្រទេសឥណ្ឌូណេស៊ី។ កីឡាការិនីដែលជាក្មួយស្រីរបស់លោក ប្រាក់ សុវណ្ណារ៉ាលេងឲ្យក្រុមនារីកម្ពុជាបាន៤ប្រកួតក្នុងព្រឹត្តិការណ៍ដែលរួមចំណែកឈ្នះក្រុមនារីទីម័រខាងកើត ១២-០ ប៉ុន្តែចាញ់៣ប្រកួត។ កញ្ញាដែលត្រូវបានគេមើលឃើញថា មានកម្រិតគុណភាពខ្ពស់ជាងកីឡាការិនីកម្ពុជាមានរូបសម្ផស្សស្រស់ស្អាតគួរឲ្យចាប់អារម្មណ៍។
កញ្ញា Tubb Casandre Nicole
កីឡាការិនីខ្មែរកាត់អាមេរិកកញ្ញា Tubb Casandre Nicole ទទួលបានការចាប់អារម្មណ៍ខ្លាំងពីបណ្តាប្រទេសផ្សេងៗដែលបានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមកាលពីឆ្នាំ២០១៧។ កីឡាការិនីរូបនេះមានជំនាញកីឡាតេក្វាន់ដូ និងឈ្នះមេដាយសំរឹទ្ធជូនជាតិ។ គ្រូបង្ហាត់តេក្វាន់ដូកម្ពុជាសញ្ជាតិកូរ៉េខាងត្បូងលោក Choi Yong Sok រំពឹងថា កីឡាការិនីរូបនេះនឹងក្លាយជាធនធានដ៏សំខាន់សម្រាប់កម្ពុជាក្នុងការចូលរួមប្រកួតព្រឹត្តិការណ៍អូឡាំពិកនៅទីក្រុងតូក្យូប្រទេសជប៉ុនឆ្នាំ២០២០។
កញ្ញា Ka Andrea Daravy
កីឡាការិនីវាយកូនបាល់កម្ពុជា Ka Andrea Daravy បានចូលរួមតំណាងឲ្យជម្រើសជាតិកម្ពុជាលើប្រភេទកីឡាវាយកូនបាល់ច្រើនឆ្នាំហើយ។ កីឡាការិនីកើតនៅប្រទេសបារាំងដែលមានឪពុកម្តាយជាខ្មែររៀនជំនាញទីផ្សារនៅសាកល San Francisco សហរដ្ឋអាមេរិក។ កីឡាការិនីរូបនេះធ្លាប់ចូលរួមប្រកួតកីឡាស៊ីហ្គេម២ដងហើយគឺឆ្នាំ២០១៥ និង២០១៧។ កាលពីឆ្នាំ២០១៧កន្លងទៅ កញ្ញាឈ្នះបានមេដាយសំរឹទ្ធលើវិញ្ញាសាវាយទោលដើម្បីជូនជាតិ។